ព័ត៌មានជាតិ
ទូតរុស្ស៊ី សរសើរកម្ពុជា ដែលអនុញ្ញាតឱ្យមានអ្នករាយការណ៍ពិសេសពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានកោតសរសើរប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យមានវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា។ លោកបានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ បានផ្តោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធមនុស្សរវាងប្រទេសទាំងពីរ។ លោកទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះ លោក Anatoly Borovik និងសហការី និងបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។ ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសិទ្ធិមនុស្សតាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ ក្នុងចំណោម៩ និងស្វាគមន៍វត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សប្រចាំកម្ពុជា (OHCHR) ជាដើម។
ចំណែក លោក Anatoly Borovik បានថ្លែងអំណរគុណ លោកទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានជួបពិភាក្សាការងារ និងបានកោតសរសើរប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យមានវត្តមានរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា និង OHCHR នៅកម្ពុជា ព្រមទាំងមានវត្តមានអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដ៏ច្រើនសន្ធិកសន្ធាប់។ លោកថា កត្តាទាំងនេះ គឺជាសក្ខីកម្មដែលបានឆ្លុះបញ្ចាំងពីការបើកចំហរបស់ប្រទេសកម្ពុជាលើវិស័យសិទ្ធិមនុស្ស។

ទន្ទឹមនេះ លោកឯអគ្គរដ្ឋទូត បានលើកឡើងពីគម្រោងទស្សនកិច្ចរបស់ លោកស្រី Tatiana Moskalkova ឧត្តមស្នងការសិទ្ធិមនុស្សរបស់សហព័ន្ធរុស្ស៉ី មកប្រទេសកម្ពុជា និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងកម្ពុជាលើវិស័យសិទ្ធិមនុស្សកាន់តែប្រសើរឡើង ដោយឈរលើគោលការណ៍ឯករាជ្យភាព អធិបតេយ្យភាព និងមិនជ្រៀតចូលកិច្ចការផ្ទៃក្នុងប្រទេសដ៏ទៃ។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីការយកចិត្តទុកដាក់លើការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅសហព័ន្ធរុស្ស៉ី ជាពិសេស ចំពោះសិទ្ធិកុមារ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ចំពោះការគូសបញ្ជាក់របស់ លោកឯអគ្គរដ្ឋទូត លើគោលការណ៍ដែលបានលើកឡើង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងកម្ពុជាលើវិស័យសិទ្ធមនុស្ស និងការលើកកម្ពស់ និងការការពារសិទ្ធិកុមាររបស់សហព័ន្ធរុស្ស៉ី៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


