Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ផ្តាំនិស្សិតទៅរៀននៅក្រៅប្រទេស ចូលរួមផ្សព្វផ្សាយទេសចរណ៍ និងរក្សាអត្តសញ្ញាណជាតិខ្មែរ

បានផុស

នៅ

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានផ្តាំផ្ញើដល់និស្សិតទៅបន្តការសិក្សានៅក្រៅប្រទេស ចូលរួមផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ និងរក្សាអន្តសញ្ញាណជាតិខ្មែរនៅអន្តរជាតិ ជាពិសេសត្រូវមានសាមគ្គីភាពតាមរយៈការបង្កើតជាបណ្តាញនិស្សិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បានផ្តាំបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហាររូបករណ៍នៃសាធារណរដ្ឋឆែក ចំនួន ១៥រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុននឹងធ្វើដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋឆេក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

មានប្រសាសន៍ ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះនិស្សិតទាំងអស់ដែលបានជ្រើសរើសជំនាញច្បាស់លាស់ និងជាតម្រូវការក្នុងទីផ្សារការងារក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំង លើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងសិក្សា ស្វែងយល់ពីបទពិសោធន៍ល្អនៅលើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីក្លាយទៅជាមូលធនមនុស្សបម្រើការងារជូនកម្ពុជា ក្នុងការរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍។ លើសពីនេះ លោកស្រី បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ជាភ្នាក់ងារការទូតចូលរួមផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ អរិយធម៌ និងរក្សាអន្តសញ្ញាណជាខ្មែរនៅអន្តរជាតិ ជាពិសេសត្រូវមានសាមគ្គីភាពតាមរយៈការបង្កើតជាបណ្តាញនិស្សិត។

ក្នុងជំនួបនេះដែរ លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកិច្ចការនារី ក៏បានចែករំលែកនូវបទពិសោធន៍ល្អៗសម្រាប់ការសិក្សានៅបរទេសដោយជោគជ័យ។

បន្ថែមពីនេះ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខំតស៊ូ និងឧស្សាហ៍ព្យាយាមអាន សិក្សាស្រាវជ្រាវ និងពិសោធន៍ទៅលើជំនាញរៀងៗខ្លួនឱ្យការសិក្សារបស់និស្សិតទាំងអស់ទទួលបានជោគជ័យប្រកបដោយគុណភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម