ព័ត៌មានជាតិ
បិទសណ្ឋាគារ ហេង ហេង សេរីរ័ត្ន នៅស្វាយរៀង ខណៈជាប់ពាក់ព័ន្ធស្ដ្រីជនជាតិវៀតណាម២នាក់
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៣មីនានេះថា អាជ្ញាធរបានសម្រេចបិទសណ្ឋាគារហេង ហេង សេរីរ័ត្ន ដែលស្ត្រីជនជាតិវៀតណាមចំនួន២នាក់ មានវិជ្ជមានកូវីដ១៩ បានស្នាក់នៅ និងយកទីតាំងនោះ សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កតែម្តង។

លោកបានបន្តថា ពាក់ព័ន្ធនឹងស្ត្រីជនជាតិវៀតណាមនេះដែរ ក្រុមការងារស្រាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានរកឃើញអ្នកប៉ះពាល់ចំនួន២៥នាក់ និងបានយកសំណាករួចរាល់ហើយនៅព្រឹក នេះ និងកំពុងតែស្វែងរកអ្នករត់កង់បី ដែលបានដឹកស្ត្រីវៀតណាមទាំងពីរនាក់នោះផងដែរ។ លោកបានបន្តទៀតថា ក្នុងចំណោមអ្នកពាក់ព័ន្ធចំនួន២៥នាក់នោះ មានសមត្ថកិច្ចចំនួន ៧នាក់និងនារី វៀតណាមចំនួន២នាក់ទៀត ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់គ្រូ បង្រៀន ក្រុងស្វាយរៀង។ ចំណែកឯ អ្នកផ្សេងទៀតដូចជាម្ចាស់សណ្ឋាគារ បុគ្គលិកនិងអ្នកដែលលក់ដូរនៅសណ្ឋាគារ ត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគារហេង ហេង សេរីរ័ត្ន។
យោងតាមរបាយការណ៍ស្ដីពីស្ដ្រីជនជាតិវៀតណាម២នាក់ ដែលវិជ្ជមានកូវីដ១៩ នៅខេត្តស្វាយរៀង ១. ឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ ធ្វើសំណង់ ២. ឈ្មោះ Nguyen Ngoc Xia ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ ធ្វើ សំណង់។ អ្នកទាំង២មានអាសយដ្ឋាននៅ អាផាតមិន Star Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ម្នាក់ស្នាក់នៅបន្ទាប់លេខ៤ ជាន់ទី៤ និងម្នាក់ទៀតនៅបន្ទាប់លេខ៣ ជាន់ទី៩៕


អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?