ព័ត៌មានជាតិ
ស្គាល់ឈ្មោះស្ដ្រីជនជាតិវៀតណាម២នាក់ និងអ្នកជាប់ពាក់ព័ន្ធ២៣នាក់ និងកំពុងតែស្វែងរកម៉ូតូឌុបទាំង៤ជើង
យោងតាមរបាយការណ៍បឋមស្ដីពីស្ដ្រីជនជាតិវៀតណាម ដែលវិជ្ជមានកូវីដ១៩បានឲ្យដឹងថា ស្ដ្រីជនជាតិវៀតណាម២នាក់ ដែលមានវិជ្ជមានកូវីដ១៩ នៅខេត្តស្វាយរៀង ក្នុងនោះទី១.ឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម និង ២. ឈ្មោះ Nguyen Ngoc Xia ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋាននៅ អាផាតមិន Star Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ម្នាក់ស្នាក់នៅបន្ទាប់លេខ៤ ជាន់ទី៤ និងម្នាក់ទៀតនៅបន្ទាប់លេខ៣ ជាន់ទី៩។

ពួកគាត់ធ្វើដំណើរមកពីភ្នំពេញនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ តាម Taxi ដែលមានស្លាកលេខៈ2AC 4648(កំពង់ស្រាវជ្រាវស្វែងរកម្ចាស់Taxiនិងលេខទូរស័ព្ទ) ក្នុងគោលបំណងទៅវៀតណាមតាមច្រកបាវិត ប៉ុន្តែមិនអាចទៅបានដោយខ្វះឯកសារ។ បន្ទាប់មកពួកគាត់បានត្រឡប់មកវិញ ស្នាក់នៅសណ្ឋាគារ ហេង ហេង សេរីរ័ត្ន នៅវេលាម៉ោង២០:៣០នាទី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ពួកគាត់បានជួលម៉ូតូកង់បីទៅច្រកទ្វារព្រំដែន ដើម្បីឆ្លងដែនចំនួន៣ដង ក៏ប៉ុន្តែមន្ត្រីច្រកទ្វារព្រំដែនមិនអនុញ្ញាតឲ្យពួកគាត់ឆ្លងដែន។ លុះដល់ម៉ោង១៩:០០នាទី ពួកគាត់ចាកចេញពីសណ្ឋាគារគោលបំណងចង់ត្រឡប់ទៅភ្នំពេញវិញ។ ក៏ប៉ុន្តែត្រូវបានមន្ត្រីនគរបាលល្បាតបានឃាត់ពួកគាត់ ដើម្បីសួរនាំទើបដឹងថា ស្ត្រីទាំង២នាក់នេះ ជាករណីសង្ស័យ និងបានជូនដំណឹងទៅក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រុមការងារបានដាក់ឲ្យពួកគាត់នៅចត្តាឡីស័ក និងយកសំណក នៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ លទ្ធិផលវិជ្ជមាននៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១។


ក្រុមការងារបានស្រាវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានរកឃើញអ្នកប៉ះពាល់ចំនួន២៣នាក់ និងកំពុងតែស្វែងរកម៉ូតូឌុបទាំង៤ជើងបន្តទៀត៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


