ព័ត៌មានជាតិ
គម្រោងស្ដីពី“ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” បានបិទបញ្ចប់
គម្រោងស្ដីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” ដែលសហការរៀបចំដោយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអង្គការហ្គ្រេត (GRET) បានបិទបញ្ចប់ បន្ទាប់ពីបានអនុវត្តកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ។

ថ្លែងក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” នៅថ្ងៃទី ២៦ កក្កដានេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលសម្រេចបាន ឧត្តម្មានុវត្ត និងបទពិសោធ នៃការអនុវត្តគម្រោង។ ការកំណត់អនុសាសន៍គន្លឹះ និងការស្វែងរកវិធីសាស្ត្រក្នុងការពង្រឹងភាពជាដៃគូសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម។
លោកបណ្ឌិត បានបន្ថែមទៀតថា គម្រោងខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការរួមចំណែក អនុវត្តសកម្មភាពឆ្ពោះទៅការអភិវឌ្ឍ និងការកសាងប្រព័ន្ធគាំពារសង្គម អនុលោមតាមការចង្អុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨, ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ២០២៤-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា។

គួររំលឹកថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គ្រេត (GRET) បានចុះអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់អនុវត្តគម្រោងស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍” (គម្រោង A4S) កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ កន្លងទៅ ក្នុងគោលបំណងដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ រវាង ប.ស.ស. និងអង្គការហ្គ្រេត (GRET) សម្រាប់ពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់បុគ្គលស្វ័យនិយោជន៍ និងបុគ្គលដែលមិនទាន់បានគ្របដណ្តប់ក្នុងរបបសន្តិសុខសង្គម។
គួរបញ្ជាក់ថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ប.ស.ស ផ្នែកថែទាំសុខភាព មានសមាជិកចំនួនសរុប ២ ២២៩ ៥២២ នាក់ (ស្រី ១ ២៥១២៣៨ នាក់) ក្នុងនោះ បុគ្គលស្វ័យនិយោជន៍មានចំនួន ១៧០ ២៥៤ នាក់ (ស្រី ១០៦ ០៦២ នាក់)៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


