Connect with us

ព័ត៌មានជាតិ

៤ មីនា បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំងកូវិដ មនុស្ស​គ្រប់​វ័យ​ទាំងអស់

បានផុស

នៅ

៤ មីនា សម្តេច​តេជោ ហ៊ុន សែន​ បាន​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​លើ​ពលរដ្ឋគ្រប់​វ័យ​ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​សន្និសីទ​ព្រឹកនេះ​ថា កម្ពុជា​​ចាក់​​ចំនួន​មនុស្សបាន ១២ ម៉ឺន ៥ ពាន់​នាក់ជាង តាម​រយៈវ៉ាក់សាំង Sinopharm របស់​ចិន។ បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ពេល​ចាក់​នៅ​ថ្ងៃ​ទី ១០ កុម្ភៈ មិន​គ្រប​ដណ្តប់​លើ​មនុស្ស​ទូទៅ​ទេ បាន​ត្រឹមអ្នកដែលមាន​វ័យ​ក្រោម​ ៥៩ ឆ្នាំ​ចុះក្រោម​ប៉ុណ្ណោះ។ ដូច្នេះ​ថ្ងៃ ៤ មីនា នេះ​ជា​យុទ្ធនាការ​​ផ្លូវការ​ដែល​កម្ពុជា​នឹង​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​កូវីដ​ ដល់ពលរដ្ឋ​គ្រប់វ័យ​ទាំង​អស។

សម្តេចថ្លែង​បញ្ជាក់ថ​ា ជាមួយ​វត្តមាន​វ៉ាក់សាំង AstraZeneca មាន​លទ្ធភាព​គ្រប​ដណ្តប់​អ្នកមានអាយុ​ក្រោម ៦០ ឆ្នាំ​និង​លើ ៦០ ឆ្នាំ។

មក​ដល់​ពេលនេះ កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ពីរ​ប្រភេទ​គឺ​វាក់សាំរបស់​ចិនមានចំនួន ៦០ ម៉ឺន​ដូស និង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​នេះ នឹង​ទទួល​បាន ៤០ ម៉ឺន​ដូស​ទៀតគ្រប់​ ១ លាន​ដូស។ ទី​ពីរ​ទទួល​បានពី​មជ្ឍមណ្ឌ​កូវ៉ាក មាន​ចំនួន ៣២ ម៉ឺន ៤ ពាន់​ដូស ជា​ដំណាក់​កាល​ទី​មួយ​ក្នុង​ចំណោម​ ១ លាន​ដូស ដែល​ផ្តល់​នៅ​ឆមាស​ទី ១ ឆ្នាំ ២០២១៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម