ព័ត៌មានជាតិ
ខេត្តបាត់ដំបងមានរោងចក្រខ្នាតធំៗពី ១៦-១៧ មូលដ្ឋាន ផ្តោតសង្វាក់កម្មកែច្នៃផលកសិកម្ម
លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ក្នុងខេត្តបាត់ដំបងបច្ចុប្បន្នមានរោងចក្រធំៗចន្លោះពី ១៦-១៧ កន្លែង ដោយមិនទាន់រាប់បញ្ចូលរោងចក្រសហគ្រាសដែលកំពុងដំណើរការតាមមូលដ្ឋានឬសហគមន៍។

សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបងពឹងផ្អែកលើវិស័យកសិកម្មជាចម្បង ដោយសារតែខេត្តមួយនេះមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ សណ្ឋានដី និងដីដែលមានជីវជាតិខ្ពស់ និងប្រព័ន្ធស្រោចស្រពមានច្រើនកន្លែង សម្រាប់បម្រើដល់វិស័យកសិកម្ម ជាពិសេសលើដំណាំស្រូវ ដែលខេត្តបាត់ដំបងបាននាំអង្ករចេញក្រៅប្រទេស មានកំណើនខ្ពស់។
លោក ហេង សិទ្ទ បានឲ្យដឹងថា ក្រៅពីរោងចក្រកែច្នៃផលិតផលកសិកម្ម ខេត្តបាត់ដំបងក៏នឹងមានរោងចក្រក្រណាត់មួយបន្ថែមទៀតដែលកំពុងដំណើរការសាងសង់។
លោក ហេង សិទ្ទ បានលើកឡើងថា ដោយសារមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសថៃ ទំនិញនាំចេញពីខេត្តបាត់ដំបងទៅថៃភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ពោត ក្រហម ដំឡូងមី ស្វាយកែវល្មៀត និងនាំចូលពីថៃមកវិញ ភាគច្រើន គ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារឹម ភេសជ្ជ: និង គ្រឿងឧបភោគបរិភោគ ជាដើម ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តបាត់ដំបងមានដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រ ផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀតសរុបចំនួន ៧៣៦ មូលដ្ឋាន ដែលបានផ្តល់ការងារដល់កម្មករចំនួន ១៤.៩៧៣ នាក់។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានលើកឡើងនៅក្នុងកិច្ចប្រជុំពីគម្រោងអភិវឌ្ឍអាកាសយានដ្ឋានខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះថា ទំហំសេដ្ឋកិច្ចខេត្តបាត់ដំបងមានប្រមាណ ៩.៧១៣.៤១៣ លានរៀល ស្មើប្រហែល ២.៣៨៤លានដុល្លារអាមេរិក ដែលក្នុង ១០ ឆ្នាំចុងក្រោយសេដ្ឋកិច្ចខេត្តបាត់ដំបងមានកំណើនអត្រា ៧,៥%ក្នុង១ឆ្នាំ ខណៈចំណូលជាមធ្យមសម្រាប់ម្នាក់ៗទទួលបានប្រមាណ ១.៨៧២ ដុល្លារ៕
សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


