ព័ត៌មានអន្ដរជាតិ
ថៃ មានពិធីការិនី AI ផ្សាយព័ត៌មានតាមទូរទស្សន៍ លើកដំបូង
ប្រទេសថៃ បានបោះជំហានថ្មីមួយទៀត ដោយស្ថានីយទូរទស្សន៍ Nation TV នឹងបង្ហាញពិធីការិនី AI ដំបូងបង្អស់របស់ប្រទេសថៃ ឈ្មោះ Natcha និង Nitchan ដែលអ្នកទាំងពីរ នឹងលេចមុខតាមកញ្ចក់ទូរទស្សន៍ផ្សាយព័ត៌មានជូនអ្នកទស្សនាចាប់ពីថ្ងៃទី១ខែមេសាទៅ។

លោកស្រី Apirawee Pichayadecha នាយកគ្រប់គ្រងទូរទស្សន៍ Nation TV និយាយថា “បច្ចេកវិទ្យា AI ត្រូវបានអនុម័តនៅក្នុងអាជីវកម្មនិងឧស្សាហកម្មមួយចំនួន រួមទាំងទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយ។ ជាក់ស្តែង ទីភ្នាក់ងារព័ត៌មាននៅក្នុងប្រទេសចិននិងឥណ្ឌា បានប្រើប្រាស់ AI រួចទៅហើយ ក្នុងការវិភាគទិន្នន័យដើម្បីធានាបាននូវការផ្សាយព័ត៌មានលឿនរហ័ស និងប្រកបដោយភាពត្រឹមត្រូវជូនចំពោះសាធារណជន។
លោកស្រីបន្តថា “ពិធីការិនី AI នឹងជួយសម្រួលដល់ការងាររបស់បុគ្គលិកជាមនុស្ស ធ្វើឲ្យពួកគេមានពេលវេលាច្រើនជាងមុន ដើម្បីផ្តោតលើការប្រមូលនិងផ្ទៀងផ្ទាត់ព័ត៌មាន។ សេចក្តីរាយការណ៍របស់ Natcha និង Nitchan នឹងត្រូវបានអមដោយខ្លឹមសារព័ត៌មានស្វ័យប្រវត្តិ ដូច្នេះអ្នកទស្សនាមានអារម្មណ៍ថា ពួកគេកំពុងស្តាប់មនុស្សពិតនិយាយផ្ទាល់”។

សូមបញ្ជាក់ ពិធីការិនី AI ទាំងពីរនាក់ នឹងត្រូវដាក់ឲ្យផ្សាយសាកល្បង ចាប់ពីថ្ងៃទី១ខែមេសាទៅ ក្នុងកម្មវិធី Nation News Alert ដែលចាក់ផ្សាយនៅម៉ោង ២:០៥នាទីរសៀល ដល់ម៉ោង ២:៥៥នាទីរសៀល។
មិនត្រឹមប៉ុណ្ណឹង ទូរទស្សន៍ Nation TV ក៏មានគោលបំណងប្រើប្រាស់អ្នកយកព័ត៌មាន AI ទាំង២នេះ ធ្វើជាអ្នកតំណាងម៉ាកយីហោរបស់ស្ថានីយ៍ ក៏ដូចជាពង្រីកការប្រើប្រាស់ AI ទូទៅក្នុងតួនាទីផ្សេងទៀត ដូចជា influencer និងជាពិធីការរិនីក្នុងព្រឹត្តិការណ៍និងសន្និសីទនិម្មិត ផ្សេងៗផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ IMF ព្រមានថា បន្តិចទៀត AI នឹងដណ្តើមការងារមនុស្ស ៤០% ទូទាំងសកលលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


