ព័ត៌មានជាតិ
កម្ពុជា-ថៃ ជួបប្រជុំពិភាក្សាការរៀបចំគម្រោងផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនក្នុងសាលារៀន
ភ្នំពេញ ៖ នៅCDCនាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: បានចូលរួមកិច្ចប្រជុំពិភាក្សារៀបចំគម្រោងផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនក្នុងសាលារៀនក្រោមអធិបតីលោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរង នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា លោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនប្រចាំស្ថានទូតថៃ នៅកម្ពុជា បានជម្រាបជូនពីដំណើរការគម្រោងសាលារៀនសគ្មានគ្រឿងញៀននៅដែលបាននឹងកំពុងអនុវត្តនៅប្រទេសឡាវ។

ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន បានថ្លែងអំណរគុណដល់ភាគីថៃដែលបានលើកពីគំនិតផ្តួចផ្តើមគម្រោងសាលារៀន ស គ្មានគ្រឿងញៀន និងបានជម្រាបជូនពីស្ថានភាពគ្រឿងញៀនដែលគ្មានសញ្ញាថមថយទាំងក្នុងអនុតំបន់ តំបន់ និងពិភពលោក និងឆន្ទៈដ៏មុតស្រួចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយនឹងការឆ្លើយតបរបស់លោក នេត សាវឿន ដើម្បីធ្វើឱ្យបានសម្រេចនៅឆន្ទៈប្រមុខរាជរដ្ឋាភិបាលកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជា ពិសេសការបង្កើត App Nodrug ” ដើម្បីធ្វើឱ្យទំនើប ទាន់សម័យ និងមានប្រសិទ្ធភាព ” ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរង គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសាទរ និងផ្តល់ការគាំទ្រនូវគំនិតផ្តួចផ្តើមគម្រោងនេះហើយបានណែនាំឱ្យរៀបចំនៅគម្រោងនេះឱ្យបានឆាប់រហ័សដើម្បីដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិនៃកិច្ចសហការអនុវត្តការងាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ TICA ដែលគ្រោងរៀបចំនៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ៕







-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


