ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ៖ វេទិកា«យុវជនបញ្ញវន្តមុស្លឹម២១ ឆ្នាំ២០២៤» ជួយជំរុញទឹកចិត្តយុវជនឱ្យមានគំនិតច្នៃប្រឌិត
ការរៀបចំវេទិកា «យុវជនបញ្ញវន្តមុស្លឹម២១ ឆ្នាំ២០២៤» នឹងជួយជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម និងគំនិតច្នៃប្រឌិត។ នេះជាការលើកឡើងរបស់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើក “វេទិកាយុវជន-បញ្ញវន្តមុស្លឹម២១ ឆ្នាំ២០២៤” នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

វេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មានពីគ្នាទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជន-បញ្ញវន្ត។ ជាពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល ក៏ដូចជា ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាស្វែងយល់នូវជំនាញ និងបទពិសោធល្អៗពីវាគ្មិនកិត្តិយស និងជាឱកាសជួបជុំរឹតចំណងសាមគ្គីភាពរវាងយុវជន-បញ្ញវន្តមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ព្រមទាំង ថ្នាក់ដឹកនាំឥស្លាមនានា និងអាចតម្រង់ទិស នៃការសិក្សារបស់ខ្លួនឱ្យចំទិសដៅ ស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិផងដែរ។
ថ្លែងនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានផ្តួចផ្តើមគំនិតរៀបចំវេទិកា«យុវជនបញ្ញវន្តមុស្លឹម២១ ឆ្នាំ២០២៤» នេះឡើង ដោយជឿជាក់ថា វេទិកានេះនឹងជួយជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មីសហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានចែករំលែកនូវចំណេះដឹងដោយយកចំណុចសំខាន់ៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងជាមួយប្រធានបទ “បំណិនសតវត្សទី២១ សម្រាប់យុវជន”។ លោកបញ្ជាក់ថា បំណិនសតវត្សរ៍ទី២១ គឺសំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ លើសពីនេះ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស និងយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចកវិទ្យាទំនើបនេះ។ ជាក់ស្តែង បំណិនសតវត្សទី២១ ត្រូវបានបែកជាសមាសភាគ ០៣ រួមមាន៖
-ទី១. បំណិនសិក្សារៀនសូត្រ៖ ផ្តោតលើ (១) ការត្រិះរិះពិចារណា (២) ការគិតដោយមានភាពច្នៃប្រឌិត និងនវានុវត្តន៍ (៣) ការសហការ និង (៤) ការប្រាស្រ័យទាក់ទង។
-ទី២. បំណិនអក្ខរកម្ម៖ សិស្សនិងយុវជនត្រូវមាន៖ (១) អក្ខរកម្មព័ត៌មានវិទ្យា (២) អក្ខរកម្មផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង (៣) អក្ខរកម្មផ្នែកបច្ចេកវិទ្យា។
-ទី៣. បំណិនជីវិត៖ ផ្តោតលើ (១) ភាពទន់ភ្លន់ និងសម្របសម្រួល (២) ការចេះផ្តួចផ្តើមគំនិត (៣) ភាពជាអ្នកដឹកនាំ (៤) ផលិតភាពការងារ និង (៥) បំណិនសង្គម។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំឥស្លាមទាំងអស់ បន្តធ្វើកំណែទម្រង់វិស័យអប់រំបន្តទៀត ពិនិត្យឡើងវិញនូវកម្មវិធីសិក្សា សៀវភៅសិក្សា ដោយបញ្ចូលនូវមុខវិជ្ជាសំខាន់ៗ រួមទាំងភាសាបរទេស បច្ចេកវិទ្យា ក៏ដូចជាវិធីសាស្ត្របង្រៀនថ្មីៗ ធ្វើទំនើបកម្មគ្រឹះស្ថានសិក្សា និងចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតនូវសាលារៀនឥស្លាមគំរូនៅក្នុងប្រទេសកម្ពុជា៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


