ព័ត៌មានជាតិ
ខេត្តសៀមរាបមានសណ្ឋាគារចំនួន ១៨១ កន្លែងកំពុងដំណើរការអាជីវកម្ម
ជាខេត្តគោលដៅទេសចរណ៍វប្បធម៌ដ៏ធំ ខេត្តសៀមរាបមានសណ្ឋាគារ និងផ្ទះសំណាក់រាប់រយកន្លែងកំពុងដំណើរការអាជីវកម្មបម្រើការកម្សាន្តនិងស្នាក់នៅរបស់ភ្ញៀវទេសចរ។
លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា សណ្ឋាគារចំនួន ១៨១ កន្លែង និងផ្ទះសំណាក់ចំនួន ២៩៣ កន្លែង កំពុងបើកដំណើរការអាជីវកម្មនៅក្នុងខេត្តសៀមរាប។

ក្រៅពីសណ្ឋាគារ និងផ្ទះសំណាក់រាប់រយកន្លែង ខេត្តសៀមរាបដែលជាមជ្ឍមណ្ឌលទេសចរដ៏ទាក់ទាញបំផុត ក៏មានអាជីវកម្មទេសចរណ៍ជាច្រើនទៀតដែលផ្តល់សេវាកម្សាន្តដល់ទេសចរចម្រុះជាតិសាសន៍។ ក្នុងនោះមានភោជនីយដ្ឋានចំនួន ១៩៣ កន្លែង ហាងម៉ាស្សាចំនួន ៥៧ កន្លែង ខារ៉ាអូខេចំនួន ១២ កន្លែង ឌីស្កូតែក ចំនួន ២ កន្លែង បៀហ្គាឌិនចំនួន ២៨ កន្លែង ទីភ្នាក់ងារទេសចរណ៍មានចំនួន ២៥៥ កន្លែង និងកីឡាទេសចរណ៍មានចំនួន ០៧ កនែ្លង។
លោក ធិម សេរីវុឌ្ឍបានបន្ថែមថា នៅក្នុងខេត្តសៀមរាប ក៏មានតំបន់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលបង្កើតឡើង និងគ្រប់គ្រងដោយប្រជាសហគមន៍មូលដ្ឋានមានចំនួន ១៥ សហគមន៍ផងដែរ។
បច្ចុប្បន្នជើងហោះហើរចូលមកកាន់ខេត្តសៀមរាបមានចំនួនពី ១៤-១៩ ជើងក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី ១ ០០០ នាក់ ទៅ ១ ៥០០ នាក់។ ក្នុងនោះជើងហោះហើរអន្តរជាតិរួមមាន៖
-មកពីប្រទេសថៃមាន ០៤-០៥ ជើង/ ថ្ងៃ
-មកពីប្រទេសវៀតណាមមាន ០៤-០៥ជើង/ ថ្ងៃ
-មកពីប្រទេសឡាវមាន ០៣-០៤ជើង/ សប្តាហ៍
-មកពីបទេសចិន (គួនមីង-សៀមរាប) មាន ០១-០២ជើង/ សប្តាហ៍
-មកពីប្រទេសសិង្ហបុរី (សិង្ហបុរី-សៀមរាប) មាន ០១ ជើង/ ថ្ងៃ
-មកពីប្រទេសម៉ាឡេស៊ី (កូឡាឡាំពួរ-សៀមរាប) មាន ០១ ជើង/ ថ្ងៃ
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងរយៈពេល ០៧ ខែ ឆ្នាំ២០២៤ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ២,០២៤,០៧៤ នាក់ មានការកើនឡើងប្រមាណ ៤១.២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១,៤៣៣,៣៧៥ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១,៤៣៩,៧០០ នាក់ កើនឡើងប្រមាណ ៤៤.៨៤% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៩៩៤,០១០ នាក់។ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៨៤,៣៧៤ នាក់ មានការកើនឡើង ៣៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៤៣៩,៣៦៥ នាក់៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


