Connect with us

ព័ត៌មានជាតិ

ផ្ទះមួយ​ខ្នងត្រូវ​អគ្គិភ័យ​ឆាបឆេះអស់​ទាំងស្រុង​​

បានផុស

នៅ

ផ្ទះមួយ​ខ្នង​មាន​ទំហំ​៦​ម៉ែត្រគុណ០៨​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រកស័ង្កសីត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ហ្មត់​ទាំងស្រុង​បណ្តាលមកពី​ឆ្លងចរន្ដអគ្គិសនី កាលពីវេលា​ម៉ោង​១២​និង​៣០​នាទី​រសៀលថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

​លោក​វរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី បាន​ប្រាប់​ឲ្យ​ដឹងថា ​ម្ចាស់ផ្ទះ​មានឈ្មោះ ញៀន សៀក ​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ នៅ​ភូមិ​ស្រះ​រាំង ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​៦​ម៉ែត្រ​X៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី ជញ្ជាំង​ក្តារ ។​ នៅ​មុនពេល​កើតហេតុ​នោះ​ម្ចាស់ផ្ទះ​នៅក្រោម​ផ្ទះ​ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ចេញ​ពីលើ​ផ្ទះមួយ​សន្ទុះ​ក្រោយមក​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ពេញទំហឹង​ដោយសារ​ខ្យល់​ខ្លាំង​មាន​ឡានទឹក​ជួយ​បាញ់​ដែរ តែ​ភ្លើង​ឆេះ​ខ្លាំងពេក​ផ្ទះ​១​ខ្នង​នោះ​ជិត​២​ម៉ោង​ត្រូវ​ឆេះ​អស់ទាំង​ស្រុង​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​មូលហេតុ បណ្តាលមកពី​ឆ្លងចរន្ដអគ្គិសនី​នៅ​ខាងលើ​ម្ចាស់​នៅ​ខាង​ក្រោមផ្ទះ ។​

សម្ភារៈ​ដែល​ខូចខាត​រួមមាន​ទូរទស្សន៍ចំនួន ១ គ្រឿង​កង្ហារចំនួន៤ គ្រឿង​សំលៀកបំពាក់​មួយចំនួន​ធំ​អង្ករ៧០ គីឡូក្រាម លុយ​ថៃ​ចំនួន​១០.០០០​បាទ​ខ្សែក​រមាស​ចំនួន​១​ដំឡឹង ប្លា​កដៃ​ផ្លា​ទីន​១​ខ្សែរ​ទម្ងន់​១​ដំឡឹង និង​សម្ភារៈប្រើប្រាស់​ផ្សេងៗ​ក្នុងផ្ទះ គិត​ជា​ទឹកប្រាក់​ទំ​ង​អស់​មាន​ចំនួន​៩៦.០០០​បាទ​ប្រាក់រៀល​និង​៤.៧៥០.០០០​រៀល​។​ករណីនេះ​មិន​បណ្តាល​ឲ្យ​រាល​ទៅដល់​ផ្ទះ​អ្នក​ជិ​ខាង​នោះទេ ព្រោះ​ផ្ទះ​ឆេះ​នោះ​នៅ​ដាច់ដោយឡែក​ពី​គេ​និង​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះដែរ​៕

អត្ថបទ​ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការព្រហ្មទណ្ឌថៃ ចេញដីកា​ចាប់​ខ្លួនមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ពី​បទ​លាង​លុយ​កខ្វក់

ព័ត៌មានជាតិ២ ម៉ោង មុន

ចាប់ក្រុមភ្ជាប់បណ្តាញខ្សែកាបជាង​៧០០​ម៉ែត្រចូលកម្ពុជា ដើម្បីដំណើរការល្បែងភ្នាល់​អន​ឡាញ​

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តក្រចេះ ទទួលបានទីលានទុកដាក់សំរាមថ្មី មានសមត្ថភាពប្រតិបត្តិការ ២០ឆ្នាំ ស្របតាមបទដ្ឋានបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាភិបាលបង្កើត គណៈកម្មធិការជំរុញដោះស្រាយភាពជាប់គាំងរបស់វិស័យឯកជន

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

មីជាតិ ចែករំលែកក្តីស្រឡាញ់ជាមួយកុមារអូទីសឹម និងដោនស៊ីនដ្រូម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម