កីឡា
ស្ថាប័នប្រណាំងឡាន Formula One ទិញស្ថាប័នប្រណាំងម៉ូតូ MotoGP តម្លៃ៤ពាន់លានដុល្លារ
ស្ថាប័នរៀបចំកីឡាប្រណាំងម៉ូតូ MotoGP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុន Liberty Media ដែលជាម្ចាស់នៃស្ថាប័នប្រណាំង Formula One បានទិញ MotoGP កាលពីថ្ងៃចន្ទ ក្នុងតម្លៃជាង៤ពាន់លានដុល្លារ ជាផ្លូវការហើយ។
ក្រុមហ៊ុន MotoGP បាននិយាយថា ក្រុមហ៊ុន Dorna Sports ដែលជាម្ចាស់កម្មសិទ្ធិពាណិជ្ជកម្មរបស់ MotoGP “នឹងនៅតែជាក្រុមហ៊ុនគ្រប់គ្រងដោយឯករាជ្យនៅក្នុងភាគហ៊ុនដែលតាមដានដោយ Formula One Group របស់ Liberty Media” ។ ពួកគេក៏បានបន្ថែមថា លោក Carmelo Ezpeleta ដែលបានបម្រើការជានាយកប្រតិបត្តិតាំងពីឆ្នាំ១៩៩៤ នឹងនៅតែនៅក្នុងតួនាទីរបស់លោកដដែល និងត្រួតពិនិត្យប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយនឹងក្រុមគ្រប់គ្រងរបស់លោក។
Liberty Media នឹងទទួលបានភាគលាភប្រហែល ៨៦% នៃ Dorna ដោយការគ្រប់គ្រងរបស់ Dorna អាចនៅរក្សាបានប្រហែល ១៤% នៃភាគហ៊ុនរបស់ខ្លួន។ ក្រុមហ៊ុនអាមេរិក Liberty Media បានឈ្នះការប្រជែងទិញ MotoGP បន្ទាប់ពីកិច្ចពិភាក្សាជាមួយ ក្រុមហ៊ុន QSI ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់កាតាដែលជាម្ចាស់នៃក្លិប Paris Saint-Germain និង TKO Group Holding ដែលជាម្ចាស់ស្ថាប័នកីឡាកាស American Professional Wrestling League (WWE) និងក្បាច់គុនចម្រុះ (MMA )។
កាលពីថ្ងៃអាទិត្យ Sky News បានផ្សាយថា នាយកប្រតិបត្តិ Liberty លោក Greg Maffei បានធ្វើដំណើរទៅកាន់ទីក្រុង Madrid នៅថ្ងៃចន្ទ ទី១ ខែមេសា ដើម្បីបញ្ចប់ការទិញ។
នៅដើមឆ្នាំ២០១៧ Liberty Media ដែលមានមូលដ្ឋាននៅទីក្រុង Englewood រដ្ឋ Colorado សហរដ្ឋអាមេរិក បានជោគជ័យលើការទិញស្ថាប័នរៀបចំកីឡាប្រណាំងរថយន្ត Formula One ក្នុងតម្លៃ ៤.៤ ពាន់លានដុល្លារ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២០ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


