ជីវិតកម្សាន្ដ
យឿន ពិសី ទម្លាយគូស្នេហ៍ថ្មី ក្រោយប្រកាសចែកផ្លូវភរិយា ជិត ២ ខែ
អ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ខណៈតារាចម្រៀងវ័យក្មេងលោក យឿន ពិសី បានទម្លាយនូវទំនាក់ទំនងស្នេហាថ្មីជាមួយនារីម្នាក់ បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយអតីតភរិយាមុនទើបតែបានប្រហែល ២ ខែ កន្លងមកនេះ។

ដំណឹងនេះ ត្រូវបានសាមីខ្លួនលោក យឿន ពិសី សារភាពថា ជាការពិត ប៉ុន្តែលោកបដិសេធន៍ នាងមិនមែនជាជនទី ៣ ឡើយ ហើយស្នើសុំមហាជនកុំស្អប់ ឬ ខឹងអី។ យឿន ពិសី លើកឡើងថា «ខ្ញុំសូមសារភាពថា គាត់ជានារីដែលខ្ញុំស្រឡាញ់យ៉ាងពិតប្រាកដ ប៉ុន្តែគាត់មិនមែនជាជនទីបីទេ ខ្ញុំសូមសំពះសុំចិត្តពុកម៉ែបងប្អូន កុំសើច កុំយំពួកខ្ញុំអី ហើយខ្ញុំក៏សូមអរគុណគាត់ដែលសម្រេចចិត្តចូលក្នុងជីវិតខ្ញុំ ហើយព្រមទទួលយកខ្ញុំជាខ្ញុំ បើទោះបីជាដឹងថា ខ្ញុំពិកាក៏ដោយ ព្រោះនៅពេលដែលខ្ញុំ និងគាត់ស្រឡាញ់គ្នា គឺខ្ញុំមានឈ្មោះជាពោះម៉ាយរួចហើយ»។
លោក យឿន ពិសី បន្តទៀតថា លោកលែងលះជាមួយអតីតភរិយាបានមួយរយៈធំដែរហើយ ទើបមានទំនាក់ទំនងជាមួយនារីខាងលើនេះ ហើយនេះជារូបភាពមុនពេលដែលលោកទៅវះកាត់ភ្នែកប្រហែល ២ ថ្ងៃ។ ចំពោះរូបភាពបែកធ្លាយនោះ គឺជារូបភាពទើបតែវះកាត់ភ្នែកហើយបានមួយយប់ គឺ នារីខាងលើ ជាអ្នកទៅលើកកម្លាំងចិត្តឲ្យលោក។

លោកបញ្ជាក់ថា «រឿងដែលខ្ញុំបាទត្រូវបកស្រាយ ខ្ញុំបានបកស្រាយរួចហើយ សូមពុកម៉ែ បងប្អូន បញ្ចេញមតិដោយក្រមសីលធម៌ ម្យ៉ាងវិញទៀត សូមមេត្តាបងប្អូនបើកចិត្តឲ្យទូលាយ បងប្អូនមួយចំនួនក៏កុំចាំបាច់ចេះរៀបចំជីវិតរបស់អ្នកដទៃធ្វើអ្វីត្រូវចាំថា ផ្លូវណាដែលត្រជាក់រស់នៅស្ងប់សុខស្រួលផ្លូវនោះហើយដែលគ្រប់គ្នាប្រាថ្នាចង់ដើរ ម្យ៉ាងវិញទៀតដូចដែលខ្ញុំបានបង្ហោះសារនៅខាងលើមុននេះអញ្ចឹង»។
យឿន ពិសី និយាយទៀតថា លោក និងអតីតភរិយា សម្រេចចិត្តលែងលះគ្នាដោយព្រមព្រៀង និង ដោយសន្តិវិធី ពុំមានអ្នកណាម្នាក់ផិតក្បត់អ្នកណាម្នាក់ឡើយ មូលហេតុព្រោះពួកយើងទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា មិនអាចបន្តជាប្ដីប្រពន្ធបាន។ ចំពោះកូនៗទាំងពីររបស់លោក នៅតែស្រឡាញ់ពួកគាត់ស្មើជីវិត ជាពិសេសលោកនៅតែបំពេញតួនាទីជាឪពុក ដើម្បីផ្ដល់អាហារកិច្ចជូនដល់កូនធំៗ រៀងៗ ខ្លួន។

ម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ១ លោក យឿន ពិសី បន្ថែមថា «ខ្ញុំបានបកស្រាយប៉ុណ្ណេះ សង្ឃឹមថា ពុកម៉ែ បងប្អូន នឹងយល់ យ៉ាងណាក៏ខ្ញុំបាទសូមគោរពអគុណទឹកចិត្តស្រឡាញ់ និងការគាំទ្ររបស់ពុកម៉ែ បងប្អូន ដែលតែងតែមានចំពោះរូបខ្ញុំ»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


