ជីវិតកម្សាន្ដ
ឱក សុគន្ធកញ្ញា មោទនភាពចំពោះជ័យជំនះ ជូរី ល្អហួស មកជូនជាតិមាតុភូមិ
កំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា បានសម្តែងការសរសើរដោយមានមោទនៈភាពខ្លាំងចំពោះបវរកញ្ញាវ័យក្មេងរបស់កម្ពុជា គឺយុវត្តី ជូរី ល្អហួស ដែលដណ្តើមបានជ័យជំនះឈ្នះមកុដពីការ ប្រកួតលើឆាកអន្តរជាតិនាទឹកដីប្រទេសថៃ។

ប្រាកដណាស់កម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យ Junior Idol World 2024 គឺបានឈានដល់វគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ជាមួយការរកឃើញនូវម្ចាស់មកុដគ្រងតំណែងប្រចាំឆ្នាំ២០២៤ នេះ គឺបានទៅលើយុវតី ជូរី ល្អហួស ដោយគេកត់សម្គាល់ថា សម្រាប់បេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា(បវរក ញ្ញាវ័យក្មេង) រូបនេះពិតជាមានសមត្ថភាព និងធ្វើបានល្អខ្លាំងណាស់។
ស្របពេលដែលការទទួលបានជ័យជំនះរបស់ជូរី ល្អហួស នេះដែរ សម្រាប់តារាចម្រៀងល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញមោទនៈភាព និងការចូលរមអបអរផងដែរ។ អ្នកនាង ឱក សុគន្ធកញ្ញា បានលើកឡើងថា “ពិតជាល្អដូចឈ្មោះណាស់ បូករួមជាមួយភាពអំណត់ប្រឹងប្រែងពួកយើងមានមោទនៈភាពចំពោះក្មួយណាស់ អបអរសាទរ ល្អហួស , Sending love to you” ។

ជាការពិតបវរកញ្ញាវ័យក្មេងដែលជាបេក្ខភាពតំណាងកម្ពុជា និងម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ គឺ ល្អហួស ដែលដណ្តើមបានមកុដMiss Preteen Junior Idol World 2024 នាពេលនេះត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹងដែលអាចធ្វើបានល្អរហូតដណ្តើមបានមកុដដ៏អស្ចារ្យមួយនេះ។

បន្ទាប់ពីទទួលបានជ័យជំនះក្នុងការប្រកួត ជូរី ល្អហួស បានអះអាងដោយខ្លីថា “ការប្ដេជ្ញាចិត្តរបស់នាងខ្ញុំ ធ្វើឲ្យនាងខ្ញុំយកជ័យជំនះមកជូនជាតិមាតុភូមិដោយស្នាមញញឹម និងកិត្តិយសដ៏ខ្ពង់ខ្ពស់ កេរ្តិ៍ឈ្មោះ ដ៏ក្រអបថ្លៃថ្លារបស់ប្រទេសជាតិយើងទាំងអស់គ្នា“។ តាមរយៈនេះក៏មានទស្សនិកជន និងអ្នកគាំទ្របង្ហាញនូវមោទនភាពខ្លាំង និងអបអរចំពោះជ័យជំនះនេះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


