Connect with us

ព័ត៌មានជាតិ

សង្ស័យ! គ្រូពេទ្យចុះយក​សំណា​កបុគ្គលិកការ៉ាស់ឡានក្នុងបុរីប៉េងហួតទាំងយប់

បានផុស

នៅ

ក្រុមគ្រូពេទ្យយស្មគ្រ័ចិត្តសម្តេចតេជោនិងអាជ្ញាធរខណ្ឌច្បារអំពៅបានចុះមកយកសំណាកបុគ្គលិក មជ្ឈមណ្ឌលថែមទាំរថយន្ត វី ឃ្លីន ស្ថិតនៅបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារទាំងយប់ បន្ទាប់ពីមានការសង្ស័យឆ្លងជំងឺកូវីដ១៩។

លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅបានឲ្យដឹងថា ការចុះយកសំណាកពីបុគ្គលិកការ៉ាស់រថយន្តនេះ​(មជ្ឈមណ្ឌលថែទាំរថយន្ត វី ឃ្លីន) បានចាប់ផ្តើមធ្វើឡើងកាលពីវេលាម៉ោង០៨ យប់ថ្ងៃទី ៥ ខែមីនាម្សិលមិញ ដែលមានបុគ្គលិក ៣៥ នាក់ត្រូវយកសំណាកមានស្រី ១៥ នាក់ជាជនជាតិខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកអភិបាលរងខណ្ឌបានបន្តថាមកដល់ថ្ងៃទី៦ខែមីនានេះនៅមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញគឺមានការចុះមកយកសំណាកដែលសង្ស័យមានឆ្លងជំងឺកូវិដ១៩ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី២០ខែកុម្ភះមកនេះ មានសង្កាត់និរោធច្រើនជាងគេ ក្នុងនោះមានបុរីប៉េង ហួត គម្រោង៧។

ទាក់ទិននិងការរកឃើញទីតាំងប្រឈមខាងលើនេះលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានសំណូមពរយ៉ាងទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍ឲ្យបាននូវសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិ​បាលដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវិដ១៩កុំឲ្យរាលដាលដល់សហគមន៍យ៉ាងច្រើនបែបនេះ។

ហើយបើពុំចាំបាច់សុំកុំធ្វើដំណើចេញពីផ្ទះឲ្យសោះ។ព្រោះមិនដឹងថាជំងឺកូវិដដ៏សាហាវនេះពុំដឹងនៅក្នុងខ្លួនអ្នកណាម្នាក់នោះឡើយ៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

មនុស្ស៣នាក់ ​ត្រូវ​រន្ទះបាញ់​បណ្ដាលឱ្យ​រងរបួស​នៅ​ស្រុកសំពៅលូន

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្តធ្វើ​ការចុះពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​-​ស្ពាន ផ្លូវជាតិ​លេខ​៧

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​ ប​.​ស​.​ស នរណា​ក៏​ចង់បាន តែ​នៅ​មាន​អ្នក​មិនទាន់​យល់​ច្បាស់​ពី​អត្ថ​ប្រ​យោ​ជ​ន៏​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ប្រាប់សមាជិក ប.ស.ស ប្រុងប្រយ័ត្នចំពោះជនអនាមិកឆបោកឱ្យបង់លុយវិភាគទាន តាម QR Code

សន្តិសុខសង្គម៣ ម៉ោង មុន

ឆេះ​ស្ថានីយ​លក់​ប្រេងសាំង​និង​លក់​ហ្គាស់ យី ឡុង ស៊ីម នៅ​បេង​ដូ​ប ឃុំ​ស្រ​យ៉ង់ ខូចខាត​ស្ទើរ​ទាំងស្រុង សង្ស័យ​មក​ពី​ទុសេ​ខ្សែភ្លើង

Sokha Hotels

ព័ត៌មានពេញនិយម