ព័ត៌មានជាតិ
គណៈប្រតិភូ ប.ស.ស ចូលរួមសិក្ខាសាលាស្ដីពីរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងកម្មករ-និយោជិត តាមថ្នាលឌីជីថល
គណៈប្រតិភូ ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយ លោក សោម សុខធី អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានចូលរួមសិក្ខាសាលាបច្ចេកទេសស្ដីពីរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងកម្មករ-និយោជិតតាមថ្នាលឌីជីថល នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅក្នុងទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។

សិក្ខាសាលាបច្ចេកទេសខាងលើនេះ រៀបចំឡើងដោយអង្គភាពសន្តិសុខសង្គម ម៉ាឡេស៊ី (SOCSO) សហការជាមួយសមាគមសន្តិសុខសង្គមអន្តរជាតិ ដែលមានសមាសភាពចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញសរុបប្រមាណជាង ១ ០០០ នាក់ មកពីស្ថាប័នសន្តិសុខសង្គម ដែលជាសមាជិកសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA)។
លោក សោម សុខធី អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃប.ស.ស. បានឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនាពេលថ្មីៗ នេះ ក្នុងការជំរុញការគ្របដណ្ដប់របបសន្តិសុខសង្គមទៅដល់កម្មករ-និយោជិតតាមថ្នាលឌីជីថល និងបុគ្គលស្វ័យនិយោជន៍។ ការពង្រីកវិសាលភាពក្នុងក្របខ័ណ្ឌ នៃបទដ្ឋានគតិយុត្តិ ការកំណត់នូវប្រភេទការងារ និង ការសម្របខ្លួនទៅនឹងប្រព័ន្ធសន្តិសុខសង្គម និង និងការធ្វើនវានុវត្តន៍របស់ស្ថាប័នលើការចុះបញ្ជី ការទូទាត់ ការចែករំលែកទិន្នន័យ និងចំណេះដឹង។

សូមបញ្ជាក់ថា សិក្ខាសាលាបច្ចេកទេសខាងលើនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧-២៨ ខែសីហា ឆ្នាំ ២០២៤ ដោយមានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនអន្តរជាតិចំនួន ១៧ រូប និងមានការផ្តល់កិត្តិយសជាអធិបតីបើកសិក្ខាសាលាដោយលោក YAB Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


