ព័ត៌មានជាតិ
ពលរដ្ឋសំណូមពរអាជ្ញាធរពិនិត្យក្បាលនាគពុះចែកទ្រូងផ្លូវចុះក្រោមដីស្ពានអាកាសស្ទឹងមានជ័យ មិនមានស្លាកសម្គាល់
ក្បាលនាគពុះចែកទ្រូងផ្លូវ ចុះក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ មិនមានស្លាកសញ្ញា ឬក៏ចំណាំងសម្រាប់សម្គាល់ ប្រជាពលរដ្ឋសំណូមពរអាជ្ញាធរជំនាញ ជួយពិនិត្យមើល។

ជាក់ស្ដែងចំណុចក្បាលនាគពុះចែកទ្រូងផ្លូវនេះ ស្ថិតនៅជិតវត្តស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២១៧ បែងចែកផ្លូវ ចុះក្រោមដីស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី ០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពី លោក រតនៈ ដែលជាប្រជាពលរដ្ឋរស់នៅក្បែរគល់ស្ពាន បានឲ្យដឹងថា ចំណុចក្បាលនាគពុះចែកទ្រូងផ្លូវនេះ ធ្លាប់មានស្លាកសញ្ញាសម្គាល់ដែរ ប៉ុន្តែកន្លងទៅថ្មីៗ នេះ បែរជាបាត់ដោយមិនដឹងមូលហេតុ។

ក្នុងនាមជាប្រជាពលរដ្ឋ លោក រតនៈ ក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយត្រួតពិនិត្យចំណុចគល់ស្ពានស្ទឹងមានជ័យផង ព្រោះថាចំណុចនេះ មិនមានស្លាកសញ្ញាសម្គាល់ ឬក៏ចំណាំងអ្វីសោះ ជាហេតុធ្វើឲ្យនៅពេលយប់ពិបាកទៅដល់អ្នកបើកបរ ងាយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។
ពាក់ព័ន្ធបញ្ហានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យ កម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា លោកទទួលបាន និង ចាត់ចែង៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


