Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ មានរបៀបវារៈចំនួន៤

បានផុស

នៅ

នៅថ្ងៃស្អែក ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ មានរបៀបវារៈចំនួន៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា នឹងធ្វើជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នេះ ។

កិច្ចប្រជុំដែលចាប់ផ្ដើមពីម៉ោង ៨៖៣០នាទីព្រឹក មានរបៀបវារៈចំនួន៤ដូចជា៖ ទី១/ ពិនិត្យ និងសម្រេចលើសុពលភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិក ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

ទី២/ ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភាស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។ ទី៣/ កំណត់កាលបរិច្ឆេទ និងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ និងទី៤/ ផ្សេងៗ។

សូមរម្លឹកថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភាបើកសម័យប្រជុំលើកដំបូង សម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម