ព័ត៌មានជាតិ
លិខិតមិត្តអ្នកអាន៖ យុទ្ធសាស្រ្តសម្តេចធិបតី នឹងធ្វើឲ្យរលាយគំនិតរវើរវាយនៃក្រុមជ្រុលនិយម
ចាប់តាំងពីចុងខែកក្កដា ឬដើមខែសីហា ឆ្នាំ២០២៤ នៅពេលដែលរាជរដ្ឋាភិបាលបានប្រកាសពីគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនមក ក្រុមអ្នកប្រឆាំងជ្រុលនិយមក្រៅស្រុកមួយក្រុមតូច បានកើតការព្រួយបារម្ភអំពីអាយុជីវិតនយោបាយរបស់ពួកគេ ព្រោះពួកគេយល់យ៉ាងច្បាស់ថា នៅពេលណាប្រទេសជាតិកាន់តែមានការអភិវឌ្ឍ កាន់តែរីកចម្រើន នោះប្រជាជនកាន់តែលែងជឿទៅលើពាក្យភូតភរ កុហកបោកប្រាស់ពួកគេ ជាពិសេសការញុះញង់ឱ្យមានការបះបោរខុសច្បាប់។

ហេតុនេះ ដើម្បីជាដង្ហើមចុងក្រោយ មុននឹងនយោបាយពួកគេដាច់ខ្យល់ ពួកគេត្រូវតែត្រដរខ្យល់ដកចង្ការមាន់ ធ្វើយ៉ាងណាប្រឆាំង ជំទាស់ ឬបំផ្លាញការអភិវឌ្ឍ បំផ្លាញសន្តិភាពប្រទេសឱ្យបានតាមរយៈការបង្កើត និងប្រឌិតព័ត៌មានក្លែងក្លាយ ម្តងថាការជីកព្រែកនេះ នឹងធ្វើឱ្យកម្ពុជាជំពាក់បំណុលប្រទេសចិន ម្តងថា ការជីកព្រែកនេះ មិនធ្វើឱ្យកម្ពុជាចំណេញជាដើម ថែមទាំងអុជអាលញុះញង់ឱ្យប្រជាជនយល់ច្រឡំ ឬខឹងសម្បារមកលើរាជរដ្ឋាភិបាលអំពីការអភិវឌ្ឍនេះ។ ប៉ុន្តែ ពួកគេភ្លេចថា សម័យឌីជីថល ប្រជាជនមិនឆោតល្ងង់ដូចពួកគេគិតនោះទេ។ ប្រជាជនកម្ពុជាមានស្មាតហ្វូនគ្រប់ដៃ ដូច្នេះ ប្រជាជនក៏មានសិទ្ធិតាមដាន និងសម្រេចចិត្តក្នុងការពិចារណារាល់ព័ត៌មានទាំងឡាយដែលពួកគេប្រតិដ្ឋឡើងដែរ ហើយការដែលពួកគេប្រតិដ្ឋព័ត៌មានក្លែងក្លាយ កុហកបោកប្រាស់ប្រជាជន ក៏ជាការសម្លាប់អាជីពនយោបាយរបស់ពួកគេដែរ ព្រោះក្រោយពេលដែលប្រជាជនដឹងការពិត ប្រជាជននឹងលែងស្តាប់ លែងជឿពួកគេមិនខាន ព្រោះប្រជាជននឹងយល់កាន់តែច្បាស់ថា ឧបាយកលរបស់ពួកគេ គឺបម្រើឱ្យបរទេស ជាពិសេសប្រទេសជិតខាង ដែលពួកគេតែងតែនិយាថា ស្អប់ដល់ឆ្អឹងនោះ។
យ៉ាងណាមិញ ចំពោះការជំទាស់គម្រោងអភិវឌ្ឍន៍ នៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV DTA នៃខេត្តភូមិភាគឦសានទាំង៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ក៏នឹងធ្វើឱ្យពួកគេឈានទៅរកការរលំរលាយ នៃអាជីពនយោបាយដែរ តាមរយៈឥទ្ធិពល នៃយុទ្ធសាស្រ្តដ៏សំខាន់២ចំណុចរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលចំណុចទី១ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ស្នើឱ្យប្រជាជនដែលស្រឡាញ់ និងព្រួយបារម្ភពីបញ្ហាទឹកដី អញ្ជើញទៅទស្សនកិច្ចនៅតាមបន្ទាត់ព្រំដែនឱ្យបានគ្រប់ៗគ្នា ដោយរាជរដ្ឋាភិបាលរ៉ាប់រងទាំងស្រុងទៅលើមធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងអាហារទទួលទាន និងទី២ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ការអំពាវនាវឱ្យមានការចូលរួមពីប្រជាជនទូទាំងប្រទេស សម្រាប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបន្ទាត់ព្រំដែនភូមិភាគឦសាននេះ។

ក្រោយពីការប្រកាសអំពាវនាវរបស់សម្តេចធិបតីរួចមក គេឃើញមានការចូលរួមយ៉ាងសស្រាកសស្រាំ គគ្រឹកគគ្រេង ពីបណ្តាប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែងចូលរួមបរិច្ចាគថវិកាតាមលទ្ធភាព និងចុះឈ្មោះដើម្បីធ្វើទស្សនកិច្ចកម្សាន្តផងទស្សនកិច្ចសិក្សាផង នៅភូមិភាគឦសាន។ យុទ្ធសាស្រ្តទាំង២របស់សម្តេចធិបតី សមល្មមនឹងវាយតម្លៃថា នឹងធ្វើឱ្យអាជីពនយោបាយក្រុមជ្រុលនិយមក្រៅប្រទេសដាច់ខ្យល់ស្លាប់ព្រោះតែ៖
១.ការចូលរួមបរិច្ចាគថវិកា តាមគោលការណ៍ស្ម័គ្រចិត្ត គឺបង្ហាញពីការគោរពស្រឡាញ់ និងជឿជាក់លើរាជរដ្ឋាភិបាល នៃសម្តេចធិបតី ហ៊ុន ម៉ាណែត និងគណបក្សប្រជាជនកម្ពុជា
២.ប្រជាជនកាន់តែជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលអំពីការប្តូរផ្តាច់ការពារបូរណភាពទឹកដី នៅពេលពួកគេទៅដល់ខេត្តទាំង៤
៣.ពួកគេនឹងក្លាយជាសាក្សីប្រវត្តិសាស្រ្ត មិនអាចប្រកែកបាន អំពីព្រំដែន និងទឹកដីនៅភូមិភាគឦសាន
៤.ពួកគេនឹងលែងជឿលើពាក្យសម្តីភូតភរ កុហកបោកប្រាស់ ញុះញង់ បំបែកបំបាក់ជាតិឯង ក្រោមល្បិចកលទុច្ចរិត នៃក្រុមប្រឆាំងជ្រុលនិយម
៥.នៅពេលប្រជាជនអស់ជំនឿ អនាគតជីវិតនយោបាយ នៃក្រុមជ្រុលនិយម នឹងស្លាប់ដោយឯកឯង។
យុទ្ធសាស្រ្ត ក៏នឹងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមក្នុងស្រុកពិចារណា
១.តើពួកគេគួរតែទៅតំបន់អភិវឌ្ឍត្រីកោណ CLV DTA ឬ ទេ?
២.ប្រសិនបើពួកគេមិនទៅ មានន័យថាពួកគេរអៀសខ្លួន ចំពោះគំនិតដ៏អាក្រក់គម្រក់របស់ខ្លួន
៣.បើពួកគេព្រមទៅ មានន័យថា ពួកគេក៏នឹងក្លាយជាសាក្សីប្រវត្តិសាស្រ្តដូចប្រជាជនទូទៅដែរ
៤.ប្រសិនបើពួកគេត្រលប់វិញនិយាយខុសពីការពិត ឬបំភ្លៃការពិត មានន័យថាពួកគេកំពុងក្បត់ឧត្តមគតិ ក្បត់សម្បជញ្ញៈ និងក្បត់ជាតិខ្លួនឯង។
៥.ប្រសិនបើពួកគេគ្មានប្រតិកម្មអ្វីទេ មានន័យថា ពួកគេយល់ព្រមទទួលយកនូវភាពអាម៉ាស់របស់ខ្លួន ដែលតែងតែមួលបង្កាច់ និយាយបំភ្លៃការពិត ក្នុងគោលដៅបង្ខូចកិត្តិយសរាជរដ្ឋាភិបាល។
យុទ្ធសាស្រ្តធំៗទាំង២ខាងលើ គេហៅថា យុទ្ធសាស្រ្តរុញទូកបណ្តោយទឹក ឬដេញឆ្កែឱ្យទាល់ច្រក ឬហៅថា យកព័ត៌មានពិត យកភាពជាក់ស្តែងមកបង្រ្កាប ឬបន្សាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដែលសម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រើនាពេលកន្លងមក ហើយយុទ្ធសាស្រ្តនេះ នឹងក្លាយជាឱសថទិព្វដ៏មានប្រសិទ្ធភាព មានឥទ្ធិពល ក្នុងការបង្រ្កាប ឬបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយ ដែលក្រុមជ្រុលនិយមបង្កើតឡើងក្នុងបំណងបង្កចលាចល បង្កភាពវឹកវរក្នុងប្រទេស និងបំផ្លាញសុខសន្តិភាព បំផ្លាញការអភិវឌ្ឍ។ យុទ្ធសាស្រ្តរបស់សម្តេចធិបតី ក៏នឹងធ្វើឱ្យរលាយនូវការរវើរវាយ របស់ក្រុមជ្រុលនិយម ដែលប៉ុនប៉ងម្តងហើយម្តងទៀត ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈយកបញ្ហាទឹកដី បញ្ហាព្រំដែន បញ្ហាមានក្រ មកដុតកំហឹងប្រជាជនឱ្យឆាបឆេះ ដូចក្រុម ប៉ុលពត ធ្លាប់ដុតកំហឹងឱ្យប្រជាជនប្រឆាំងរាជានិយម និងប្រឆាំងសាធារណរដ្ឋខ្មែរ របស់លោក លន់ នល់ ហើយទីបំផុត មហាវិនាសកម្ម មហាទុក្ខសោកបានកើតឡើងក្រោយពួកគេ(ប៉ុល ពត) ទទួលបានជ័យជម្នះ។

ការពិតក្រុមជ្រុលនិយមក្រៅប្រទេសដែលមាន សម រង្សី ជាមេខ្លោងបានទទួលរងនូវការបរាជ័យយ៉ាងអាម៉ាស់ម្តងរួចមកហើយ តាមរយៈញុះញង់ឱ្យប្រជាជនប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ ប៉ុន្តែប្រជាជនមិនប្រឆាំងបែរជាងាកមកគាំទ្ររាជរដ្ឋាភិបាលទៅវិញ ធ្វើឱ្យពួកគេបាក់មុខយ៉ាងដំណំ។ មេរៀនដ៏អាម៉ាស់ ដ៏អសោចនេះ គួរតែក្រុមប្រឆាំងជ្រុលនិយម រៀនសូត្រឡើងវិញ និងគួរតែរាងចាលផងដែរ បើមិនដូច្នេះទេ ពួកគេកាន់តែរងការអាម៉ាស់ក្នុងប្រវត្តិសាស្រ្តជាតិ។ ក្រុមពួកអ្នកនយោបាយខ្មែរ ដែលជ្រុលនិយមទាំងឡាយ គួរតែខ្មាសអៀន គួរតែរៀនសូត្រផងដែរ ពីអ្នកនយោបាយជិតខាងមានថៃជាដើម ដែលទោះបីយ៉ាងណាក៏គេមិនដែលជេរប្រមាថ ឬបង្កើត ប្រតិដ្ឋព័ត៌មាន ដើម្បីបង្ខូចឈ្មោះកិត្តិយសជាតិសាសន៍ ព្រោះតែចង់ដណ្តើមអំណាចនោះដែរ។ គេមិនដែលទាមទារឱ្យបរទេសដាក់ទណ្ឌកម្ម ឬផ្តាច់ជំនួយអភិវឌ្ឍប្រទេសខ្លួន ដូចក្រុមអ្នកប្រឆាំងជ្រុលនិយមខ្មែរឡើយ។ ក្រុមជ្រុលនិយមគួរតែរៀនសូត្រពីការប្រកួតប្រជែងគ្នាដោយសន្តិវិធី ឈរលើគោលការណ៍របស់គណបក្សនីមួយៗ ជាជាងប្រើមនោគមន៍វិជ្ជាដុតកំហឹងប្រជាជន ដើម្បីដណ្តើមអំណាចតាមរយៈការជេរប្រមាថ លាបពណ៌ ញុះញង់ និងប្រតិដ្ឋរឿង ដើម្បីបង្ខូចកិត្តិយសអ្នកដទៃ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ