ព័ត៌មានជាតិ
ពលរដ្ឋស្រុកគាស់ក្រឡ ៨៥% ធ្វើកសិកម្ម ខណៈឃុំធិបតីឈានមុខគេក្នុងចំណោមឃុំទាំង ០៦
បើតាមមន្រ្តីកសិកម្មឃុំគាស់ក្រឡ ខេត្តបាត់ដំបងបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងភូមិគាស់ក្រឡ ភាគច្រើនប្រកបរបរកសិកម្ម មានរហូតដល់ ៨៥% ដែលក្នុងនោះឃុំធិបតីឈានមុខគេក្នុងចំណោមឃុំទាំង ៦ នៃស្រុកនេះ។


ស្រុកគាស់ក្រឡមានផ្ទៃដីសរុប ១០៥ ០០០ហិតា ចែកចេញជា ០៦ឃុំ ស្មើនឹង ៥១ភូមិ និងមានប្រជាពលរដ្ឋរស់នៅចំនួន ៩,៤៥៥ គ្រួសារ មនុស្សរាយចំនួន ៣៤,១៤៥នាក់ ស្រី ១៦,៨៤៥នាក់ អាយុ ១៨ឆ្នាំឡើង ចំនួន ២៧,៣៣៩នាក់ ស្រី១៣,៨២ ៣នាក់។
បើតាមមន្រ្តីកសិកម្មស្រុក ពលរដ្ឋប្រកបរបរកសិកម្មចំនួន ៨៥% ខណៈជាអាជីវករមានចំនួន ១០% និងវិស័យផ្សេង ទៀតចំនួន ៥% ។
បើតាមមទិន្នន័យកសិកម្មក្នុងឆ្នាំ២០២៣ ឃុំទាំង ០៦ នៃស្រុកគាស់ក្រឡ ដែលពលរដ្ឋដាំដំណាំស្រូវវស្សាមានសរុប ២៤,៧៥៨ ហិតា ដំណាំពោតសរុបមានចំនួន ៨០៥ហិតា ដំណាំដំឡូងមី សរុប ២,៨៣៧ហិតា និងដំណាំស្វាយសរុប ២៣៣ហិតា ។

ផ្ទៃដីដាំដុះស្រូវវស្សាក្នុងឃុំទាំង ០៦ ក្នុងនោះឃុំធិបតី មានចំនួន ៨,០៩១ហិតា ឃុំគាស់ក្រឡ ចំនួន ៦០១ ហិតា ឃុំហប់ ចំនួន ២,២៣៥ហិតា ឃុំដូនបា ចំនួន ២,៧៤២ហិតា ឃុំព្រះផុស ចំនួន ៧,៣៩៥ហិតា ឃុំឆ្នាលមាន់ ចំនួន ៣,៦៩៤ហិតា សរុបលើផ្ទៃដីកសិកម្មដែលធ្វើដំណាំកសិកម្មក្នុងស្រុកគាស់ក្រឡចំនួន ២៤,៧៥៨ហិតា។

ស្រុកគាស់ក្រឡ គឺជាស្រុកទី ១៣ ក្នុងចំណោមក្រុង-ស្រុកទាំង១៤ នៃខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៦៣គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង មានព្រំប្រទល់ខាងកើតទល់នឹង ស្រុកមោងឬស្សី ស្រុករុក្ខគិរី ,ខាងលិចទល់នឹង ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ,ខាងជើងទល់នឹង ស្រុកមោងឫស្សី ស្រុកសង្កែ ,ខាងត្បូងទល់នឹង ស្រុកសំឡូត ស្រុករុក្ខគិរី និង ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


