ព័ត៌មានជាតិ
ប្រទេស GMS សម្រេចចេញសេចក្តីប្រកាសរួមទីក្រុងភ្នំពេញ ទប់ស្កាត់ការបំពុលសំណល់ថង់ប្លាស្ទិកតាមដងទន្លេមេគង្គ
ក្រោមគំនិតផ្តួចផ្តើមពីខាងភាគីប្រទេសកម្ពុជា ប្រទេសមហាអនុតំបន់មេគង្គ (GMS) បានឈានសម្រេចចេញសេចក្តីប្រកាសរួមទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការបំពុលដោយថង់ប្លាស្ទិកតាមដងទន្លេមេគង្គ។
ថ្លែងនៅក្នុងសន្និសីទបិទបញ្ចប់កិច្ចប្រជុំលើកទី ៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញកាលពីម្សិលមិញនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ បានអនុម័តនូវឯកសារសំខាន់ចំនួន ២ គឺ១៖ ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង ២៖ សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិកនៅក្នុង GMS។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា តំណាងនៃប្រទេសមហាអនុតំបន់មេគង្គ (GMS) បានគាំពារ និងគាំទ្រដោយដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ចំពោះការដោះស្រាយការបំពុលដោយប្លាស្ទិក។
«ប្រទេសទាំង ៦ តាមដងទន្លេមេគង្គ បានចេញសេចក្តីថ្លែងការរួមទីក្រុងភ្នំពេញ មួយដើម្បីទប់ស្កាត់ការបំពុលដោយថង់ប្លាស្ទិក ដែលនេះជាជោគជ័យដ៏ធំធេងពីកិច្ចប្រជុំ»។ នេះបើតាមលោក អ៊ាង សុផល្លែត។
នៅក្នុងកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គទាំង៦ រួមមាន៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានគាំទ្រទាំងអស់គ្នានិងអនុម័តក្របខ័ណ្ឌយុទ្ធសាស្ត្របរិស្ថាន ឆ្នាំ២០៣០។

ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS ផ្តោតលើប្រធានបទអាទិភាពចំនួនបួន៖ ១) ពង្រឹងការឆ្លើយតបនឹងបញ្ហាអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ ភាពធន់របស់សហគមន៍និងប្រព័ន្ធអេកូឡូស៊ី ២) គាំទ្រផ្លាស់ប្តូរការបញ្ចេញការបូនទាប ៣) ជំរុញសេដ្ឋកិច្ចចក្រា ពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការបំពុល ដោយចាត់វិធានការច្បាស់លាស់ ៤) ដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រងធនធម្មជាតិ ស្តារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពសហគមន៍។
ជាមួយគ្នានេះ ក្របខណ្ឌយុទ្ធសាស្រ្តក៏សង្កត់ធ្ងន់ទៅលើបញ្ហាស្នូលចំនួនបួនផងដែរ៖ i) ការលើកកម្ពស់ការចូលរួមរបស់យុវជន និងស្រ្តី លើភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយសម្រាប់សហគមន៍ និងប្រព័ន្ធអេកូឡូស៊ី ii) គាំទ្រការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បៃតង និងការបញ្ចេញកាបូនទាប (iii) ជំរុញការបង្កើតហិរញ្ញប្បទាន សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង ដោយការពង្រឹងវិធានការត្រួតពិនិត្យការបំពុល និង (iv) ការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន លើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការស្ដារប្រព័ន្ធអេកូឡូស៊ី និងការកែលម្អជីវភាពរស់នៅប្រជាជនក្នុងតំបន់។
ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្រ្តីបរិស្ថាន GMS បានគាំទ្រទាំងអស់គ្នាសេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនជាមួយគ្នា ដើម្បីលើកកម្ពស់និរន្តរភាពបរិស្ថាន គឺធ្វើឱ្យតំបន់ស្អាត ឌែលធ្វើឱ្យតំបន់ក្លាយជាទីលំនៅគួរឱ្យកក់ក្តៅ។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថានកម្ពុជាបានថ្លែងថា ប្រទេស GMS ទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងរឹងមាំពីគ្រប់ភាគីទាំងអស់ ហើយដោយមានការគាំទ្រពី ADB និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត បញ្ហាប្រឈមអាចត្រូវបានដោះស្រាយក្នុងលក្ខណៈទូលំទូលាយជាងមុន ដើម្បីជាប្រយោជន៍ដល់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងតំបន់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ