Connect with us

ព័ត៌មានជាតិ

ប៉ុន្មានថ្ងៃ​ទៀតនេះ ក្រសួង​​ដែនដីប្រកាស​នឹង​ចុះ​វាស់វែង​​ផ្ទេរកម្មសិទ្ធិ​ជូនអតិថិជន បុរី ម៉ន ដានី ខេត្តកំពង់ស្ពឺ

បានផុស

នៅ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ. ន. ស.) បាន​ជម្រាប​ជូន​ព័ត៌មាន​ដល់​ពលរដ្ឋ​និង​អតិថិជន​របស់ បុរី ម៉ន ដានី គម្រោងទី ២៩ ខេត្តកំពង់ស្ពឺ ពី​ដំណើកការ​ចុះបញ្ជីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%​។

បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយ និងមានការសម្របសម្រួលជាបន្តបន្ទាប់របស់ក្រសួង ដ. ន. ស. និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ភាគីម្ចាស់ដីដើមបានប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ក.ស. ០១១២៣៩ ចុះថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ ២០២២ ទំហំ ៥០០ ០០១ ម៉ែត្រការ៉េ ជូនមកក្រសួងដើម្បីចុះបញ្ជីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។

ជំហានដំបូង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ( ដ. ន. ស. ស.) ខេត្តកំពង់ស្ពឺ នឹងចុះវាស់វែងនិងផ្ទៀងផ្ទាត់ទីតាំង​ដី​ទំហំ ៥០០ ០០១ ម៉ែត្រការ៉េ នៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។ ទន្ទឹមនេះ ក្រសួងក៏​កំពុងសម្របសម្រួលជាមួយភាគី​ពាក់ព័ន្ធ ដើម្បីចាប់ផ្តើម​ចូលសាងសង់ផ្ទះជូនអតិថិជន និងឈានទៅទទួលបានប័ណ្ណសម្គាល់​សិទ្ធិកាន់កាប់អចលនវត្ថុពីម្ចាស់ដីដើមបន្តបន្ទាប់ទៀត រហូតគ្រប់ផែនការ ១០០ហិកតា។

ក្នុងសេចក្តីប្រកាស​ក្រសួង ក៏ក្រើន​រំលឹក​ដល់ពលរដ្ឋ​និង​អតិថិជន​របស់ បុរី ម៉ន ដានី គម្រោងទី ២៩ ​ដែលនៅមិនទាន់ប្រគល់ឯកសាររណបពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិជូនក្រុមការងារ ត្រូវ​យកឯកសារទៅប្រគល់ជូន​មន្ទីរ ដ. ន. ស. ស. ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃជូនដំណឹងនៅរៀងរាល់ម៉ោងធ្វើការ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម