Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាប ទទួលបានរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះ ៤គ្រឿង ពីសាធារណរដ្ឋកូរ៉េ

បានផុស

នៅ

រដ្ឋបាលសាលាខេត្តសៀមរាប បានទទួលអំណោយរថយន្តចំនួន ៤គ្រឿង គឺរថយន្តសង្រ្គោះបន្ទាន់ ២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ២គ្រឿង ពីខេត្ត Gyeonggi-do នៃសាធារណរដ្ឋកូរ៉េ។ លោក KIM Jin Kyung  ប្រធានសភាខេត្ត Gyeonggi-do និងសហការី បានធ្វើការប្រគល់រថយន្តទាំងនេះនៅសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សំរិទ្ធ បានគូសបញ្ជាក់ដល់គណៈប្រតិភូ ខេត្ត Gyeonggi-do ថា ខេត្តសៀមរាប បានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពខេត្ត ក្រុង ស្រុក នៅតាមបណ្តាប្រទេសមួយចំនួន សំខាន់ចងសម្ព័ន្ធជាមួយខេត្ត ក្រុងចំនួន៤នៃសាធារណរដ្ឋកូរ៉េ។ លោកថា នៅខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ច នៅសាធារណរដ្ឋកូរ៉េ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ បានសម្តែងការពេញចិត្ត នៃកាទំនាក់ ទំនងរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដែលជាអាទិ៍ នយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងផ្លាស់ប្តូរប្រជាពលរដ្ឋ និងព្រជាពលរដ្ឋ។

ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ បានកត់សម្គាល់ទាក់ទងទៅនឹងវិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម ដែលធ្វើឱ្យការទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការបានល្អរវាងខេត្តសៀមរាប និងខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព នៃសាធារណរដ្ឋកូរ៉េ បានរួមចំណែកការអភិវឌ្ឍខេត្តសៀមរាប។ ក្នុងនោះដែរ លោក លី សំរិទ្ធ ក៏បានលើកឡើង ពីសមទ្ធិផលនៃកិច្ចសហប្រតិបត្តិការរបស់មិត្តកូរ៉េ នៅលើទឹកដីខេត្តសៀមរាប ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ និងការផ្តល់នូវរថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យ ដើមី្បយកមកបម្រើការងារសង្គ្រោះ នៅក្នុងខេត្តសៀមរាប។

លោកថា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាចក្ខុវិស័យសម្រាប់ឆ្នាំ២០៣០ នេះ បានរុញកម្ពុជាឱ្យចាកផុតពីប្រទេសក្រីក្រ ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ក្នុងនោះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញគោលនយោបាយជាច្រើន ក្នុងការកម្រែទម្រង់រាជរដ្ឋាភិបាល សំខាន់កម្រែទម្រង់សេដ្ឋកិច្ច រដ្ឋបាល ប្រព័ន្ធយុត្តិធម៌។ កត្តាទាំងនេះ ក៏ផ្តើមចេញពីកិច្ចទំនាក់ទំនងអន្តរជាតិផងដែរ។

តាមរយៈកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងផ្តល់ដល់អ្នកវិនិយោគសំខាន់ៗ មកពីបណ្តាប្រទេសនានា ចូលមកវិនិយោគនៅកម្ពុជា សំខាន់វិនិយោគនៅខេត្តសៀមរាប។ លោកប្រធានក្រុមប្រឹក្សា សង្ឃឹមជឿជាក់ថា កិច្ចទំនាក់ទំនងនេះ នឹងធ្វើឱ្យចំណងមិត្តភាពប្រទេសទាំងពីរ និងសម្ព័ន្ធមេត្រីភាពនៃខេត្តទាំងពីរ កាន់តែស្អិតរមួតរឹងមាំ យូអង្វែង និងធ្វើឱ្យអ្នកវិយោគមកពីខេត្ត Gyeonggi-do មកបណ្តាក់ទុនលើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម និងសេវាកម្មផ្សេងៗ នៅខេត្តសៀមរាប។

ចំណែក លោក KIM Jin Kyung  ប្រធានសភាខេត្ត Gyeonggi-do បានលើកឡើងថា ខេត្តសៀមរាប និងខេត្ត Gyeonggi-do បានធ្វើកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងល្អនឹងគ្នា ព្រមទាំងបានធ្វើការសិក្សាស្វែងយល់ អំពីសក្តានុពល រវាងខេត្តទាំងពីរ ដោយផ្តោលសំខាន់លើវិស័យទេសចរណ៍ វប្បធម៌ កសិកម្ម អប់រំ សុខាភិបាល ពាណិជ្ជកម្មជាដើម។ ដោយវិបត្តិជម្ងឺកូវិដ១៩ កិច្ចទំនាក់ទំនងត្រូវបានអាក់ខានមួយរយៈ តែខេត្តទាំងពីរ(កម្ពុជា-កូរ៉េ)បានទំនាក់ទំនងកិច្ចសហប្រតិបត្តិការ តាមប្រព័ន្ធអនឡាញបានល្អនឹងគ្នា។ ម៉្យាងទៀខេត្តទាំងពីរ ក៏បានជំរុញសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា សំខាន់ខេត្តសៀមរាប។

លោកបានបន្តថា ខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ ដែលពោពេញទៅដោយប្រាង្គប្រាសាទល្បីៗ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ចំពោះជំនួយជាសម្ភារៈ បរិក្ខា រថយន្តនេះ ជួយដល់ខេត្តសៀមរាបនេះ នឹងធានាបានល្អនូវផ្នែកសន្តិសុខ សុវត្ថិភាព និងការជួយសង្គ្រោះផ្សេងៗ។ លោកក៏បានគូសបញ្ជាក់ថា ខេត្តទាំងពីរជាបងប្អូន នៅពេលប្រទេសកូរ៉េជួបនូវកង្វះ ពលករធ្វើការងារ ខេត្តទាំងពីរមានទំនាក់ទំនង ក្នុងការបញ្ជូនពលករទៅបម្រើការងារ ដើម្បីជួយលើកកម្ពស់សក្តានុពល ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា៤៨ នាទីutes មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

Sokha Hotels

ព័ត៌មានពេញនិយម