ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តរឹតបន្តឹងការគ្រប់គ្រងជនបរទេសកាន់តែសកម្ម
ប្រមុខក្រសួងមហាផ្ទៃ បានណែនាំឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តរិះរកវិធីសាស្រ្តថ្មីៗក្នុងការរឹតបន្តឹងការគ្រប់គ្រងជនបរទេសឱ្យកាន់តែសកម្ម បន្ថែមលើយន្តការដែលមានស្រាប់កំពុងអនុវត្ត ដោយផ្ដោតលើរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ស្វាយរៀង និងខេត្តបន្ទាយមានជ័យ។

ជាការកត់សម្គាល់ កម្ពុជា តែងតែបណ្ដេញជនបរទេស ដែលបំពានច្បាប់កម្ពុជាចេញពីប្រទេស ដែលភាគច្រើនជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន ព្រមទាំងការប្រព្រឹត្តបទល្មើសផ្សេងៗមួយចំនួនទៀត។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេសចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានា ដូចជា សណ្ឋាគារ និងផ្ទះសំណាក់ ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ថែមទាំងបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីអន្តោប្រវេសន៍ទាំងអស់យកចិត្តទុកដាក់ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីដឹងថា តើការងារជាងមួយឆ្នាំកន្លងមកនេះ មានចំណុចខ្វះខាតអ្វីខ្លះ និងមានតម្រូវការអ្វីខ្លះ? ព្រមជាមួយគ្នានេះ ទាក់ទងការងារផ្ទៃក្នុង គឺត្រូវពង្រឹងការគោរពវិន័យ គោរពការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រី ដែលក្នុងនោះ មន្រ្តីជួរមុខតាមបណ្ដាកច្រកទ្វារដែលធាត់ខ្លាំង ឬមានក្បាលពោះធំ ត្រូវសម្រួលភារកិច្ចឱ្យមកធ្វើការនៅការិយាល័យ បើមិនព្រមធ្វើលំហាត់ប្រាណ។

ភ្ជាប់នឹងការណែនាំខាងលើ ឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកសរសើរពីលទ្ធផលការងារអន្តោប្រវេសន៍ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ច របស់មន្រ្តីគ្រប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេលជាង១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមប្រមុខក្រសួងមហាផ្ទៃ លទ្ធផលការងារអន្តោប្រវេសន៍លេចធ្លោចំនួន៣ ត្រូវបានកត់សម្គាល់ គឺលទ្ធផលការងារទីមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ទាំងរចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធផលការងារទីពីរ គឺការរៀបចំផែនការយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០២៤-២០២៨)។

ចំណែក លទ្ធផលលេចធ្លោទីបី ត្រូវបានប្រមុខក្រសួងមហាផ្ទៃ កត់សម្គាល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេតនិងអនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្រ្តី ដំណើរការកម្មវិធីសាលកបត្រអេឡិចត្រូនិក Cambodia e-Arrival និងការផ្តល់សេវាអន្តោប្រវេសន៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


