Connect with us

ព័ត៌មានជាតិ

ខេត្តសៀមរាប៖ ក្រុមកីឡាករ កីឡាការិនីអុំទូក កំពុងហាត់សមយ៉ាងសកម្ម ដើម្បីត្រៀមប្រណាំងទូកនៅថ្ងៃស្អែកនេះ

បានផុស

នៅ

រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ មុនការប្រណាំងទូកនេះមកដល់ ក្រុមកីឡាក កីឡាការិនីអុំទូក កំពុងតែធ្វើការហាត់សមយ៉ាងយកចិត្តទុកដាក់ ដើម្បីត្រៀមប្រកួតយកជ័យជម្នះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក ការរៀបចំផ្សេងៗសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ លោក លី វណ្ណៈ អ្នកនាំពាក្យ និងនាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា រហូតមកដល់ពេលនេះ ការរៀបចំតាមទីតាំងនីមួយៗ គឺស្ទើតែរួចរាល់ទាំងស្រុងហើយ ដោយនៅសល់ការងារតិចតួចដែលក្រុមការងារកំពុងតែបង្ហើយ។លោកបានបន្តថា ដោយសារតែនៅក្នុងខេត្តសៀមរាបឆ្នាំនេះ ក៏មានការរៀបចំព្រះរាជពិធីបុណ្យអុំទូកដូចនៅរាជធានីភ្នំពេញដែរ ភ្ញៀវទេសចរ អាចនឹងមកកម្សាន្តច្រើន ព្រោះថា ក្រៅពីបានទស្សនាកម្សាន្តកម្មវិធីប្រណាំងទូក នៅតាមដងស្ទឹងសៀមរាប និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀតផងនោះ ភ្ញៀវទេសចរ ក៏បានទៅកម្សាន្តនៅតំបន់ប្រាសាទបុរាណ តំបន់ភ្នំគូលែន តំបន់បឹងទន្លេ​សាប និងសហគមន៍ទេសចរណ៍ជាច្រើន។

ជាមួយគ្នានេះ អាជ្ញាធរ ក៏បានធ្វើការណែនាំឱ្យម្ចាស់កន្លែងផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ ដូចជា សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មិនឱ្យធ្វើការដំឡើងថ្លៃនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមានមកកម្សាន្តនៅខេត្តសៀមរាបបានសប្បាយ និងពេញចិត្តចំពោះការផ្តល់សេវាទេសចរណ៍។ លោករំពឹងថា កម្មវិធីប្រណាំងទូកនៅស្ទឹងសៀមរាបនេះ នឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន នឹងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេស ប្រតិបត្តិករទេសចរ៕

ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

អ៊ីស្រាអែល​បន្ត​សម្លាប់​​មិន​បន្ធូរ​ដៃ បាត់បង់​ជីវិត​​៥១នាក់ទៀត​ហើយ​នៅ​ហ្គាហ្សា

ព័ត៌មានជាតិ៥២ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

Sokha Hotels

ព័ត៌មានពេញនិយម