ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌ ៧ មករា ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ«មូលដ្ឋានស្អាត បរិស្ថានបៃតង»
អាជ្ញាធរនៅតាមថ្នាក់រដ្ឋបាលមូលដ្ឋាន បានរៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ«មូលដ្ឋានស្អាត បរិស្ថានបៃតង»។

នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ រដ្ឋបាលខណ្ឌ ៧ មករា បានរៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ដែលជាទិវាជាតិសំខាន់ សំដៅការថែទាំបរិស្ថានអនាម័យក្នុងសង្គមជាតិ ឱ្យមានរបៀបរៀបរយល្អ និងសោភ័ណភាពក្នុងសង្គម។
ការរៀបចំទិវាខាងលើ ធ្វើឡើងក្រោមវត្តមាន លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា និងដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ , អធិការនគរបាល , មេបញ្ជាការកងរាជអាវុធហត្ថ , លោកលោកស្រីជាចៅសង្កាត់ រួមទាំងមន្ត្រីចំណុះជំនាញជាច្រើនទៀត ទាំងថ្នាក់រដ្ឋបាលសង្កាត់ និងខណ្ឌ។

លោក ថេង សុថុល អភិបាលខណ្ឌ បានឱ្យដឹងថា បរិស្ថានអនាម័យ អាចស្អាតបាន គឺផ្តើមចេញពីយើងម្នាក់ៗ គ្រប់ៗ គ្នា មិនអាចផ្តោតតែទៅលើអ្នកដែលប្រឹងសម្អាតតែមួយមុខ គឺមិនគ្រប់គ្រាន់។ សំរាម គឺកើតឡើងដោយយើងជាអ្នកប្រើប្រាស់វា ដូច្នោះហើយ យើងគួរតែយល់ដឹងឱ្យបានច្បាស់ និងចូលរួម ក្នុងសកម្មភាពទុកដាក់ឱ្យបានត្រឹមត្រូវនៅតាមទីតាំងសម្រាប់ការចោលសំរាម ជៀសវាងការចោលពាសវាលពាសកាល ដែលជាផ្នែកធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសង្គម និងខូចខាតដល់របៀបរៀបរយសាធារណៈផងដែរ។
កម្មករប្រមូលសំរាម បង្ហាញក្តីរីករាយជាមួយការជួយប្រមូលសំរាម ដើម្បីសម្អាតបរិស្ថានសង្គម។ ពួកគាត់លើកឡើងថា បច្ចុប្បន្ននេះ ការងារប្រមូលមិនសូវនឿយណាយខ្លាំងដូចមុននោះទេ ព្រោះតែពលរដ្ឋមានការយល់ដឹងច្រើនអំពីការទុកដាក់ ដូច្នោះប្រមូលក៏មានភាពងាយស្រួលក្នុងការប្រមែប្រមូលទៅតាមបរិបទជាក់ស្ដែងដូចគ្នា។

លោកស្រី សុន សុធារី ប្រជាពលរដ្ឋដែលចូលរួមបានយល់ឃើញថា បញ្ហាអនាម័យបរិស្ថានក្នុងសង្គមកាន់តែមានភាពប្រសើរឡើងទៅៗ ដោយសារតែរាជរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធ បានដាក់ចេញយន្តការជាច្រើនក្នុងការអនុវត្ត សំដៅធានាប្រសិទ្ធភាពខ្ពស់លើកិច្ចការងារនេះ ពិសេសកត្តាចូលរួមបានយ៉ាងខ្ជាប់ខ្ជួនផងដែរ ពីសំណាក់ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានទូទៅទាំងអស់។
សូមបញ្ជាក់ថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយអាជ្ញាធរនៅទូទាំងប្រទេស ទាំងថ្នាក់រដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ឌ គឺតែងប្រារព្ធ ដើម្បីរំលឹក និងបង្ហាញដល់មជ្ឈដ្ឋានពលរដ្ឋ ឱ្យផុសផុលក្នុងការចូលរួមចំណែកជាមួយការថែទាំបរិស្ថាន ដើម្បីសោភ័ណភាព និងភាពស្អាតប្រសើរក្នុងប្រទេសជាតិ៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


