ព័ត៌មានជាតិ
លោក Mushahid Hussain៖ សម្តេច ហ៊ុន សែន គឺជាបុរខ្លាំងរបស់កម្ពុជា (Strong Man)
សហប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លោក Mushahid Hussain បានលើកសរសើរការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានប្រែក្លាយពីប្រទេសមានសង្គ្រាមស៊ីវិល និងភាពក្រីក្រ ក្លាយជាប្រទេសមានការរីកចម្រើន និងមានសន្តិភាពដូចពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា៖«ខ្ញុំអាចនិយាយបានថា សម្តេចហ៊ុន សែន គឺជាបុរសខ្លាំងរបស់កម្ពុជា»។

លោក Mushahid Hussain បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤២ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ ២០២៤។
នៅពេលឡើងថ្លែងសន្ទរកថា លោកក៏បានលើកសរសើរពីភាពធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងរៀបចំកម្មកិច្ចប្រជុំ ICAPP ប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមពីបណ្តាគណបក្សនយោបាយនៅអាស៊ី។ លោកថា៖«នេះជាភាពធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំមហាសន្និបាតជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី ដើម្បីធ្វើឱ្យមានភាពធន់ និងដើម្បីឱ្យមានការចូលរួមចំណែកពីជំនាន់មួយទៅជំនាន់មួយក្នុងការលើកកម្ពស់សន្តិភាព»។

លោកបានរំលេចថា ជាការពិតណាស់ ដែលលោកធ្លាប់ធ្វើដំណើរទស្សនកិច្ចនៅកម្ពុជា ដែលចាប់ផ្តើមពីកម្ពុជាគ្មានអ្វីៗទាំងអស់ ជាប្រទេសមានសង្គ្រាមស៊ីវិល និងមានភាពក្រីក្រច្រើន។ ប៉ុន្តែមកទល់ពេលនេះយើងឃើញថាមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា៖«យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ខ្ញុំអាចនិយាយបានថា គឺជាបុរសខ្លាំង ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាតួអង្គដ៏សំខាន់ដែលនឹងដើរតាមនយោបាយរបស់សម្តេចតេជោ»។

លោកបានចាត់ទុកថា ការដឹកនាំរបស់កម្ពុជា អាចជាគំរូ និងជាអ្វីដែលយើងអាចកសាងសុខសន្តិភាពទាក់ទងទៅនឹងការផ្សះផ្សាសម្រាប់ប្រទេសកម្ពុជាដែលជាគណបក្សយោបាយនៅអាស៊ី ដែលនេះគឺជាគំរូដ៏ល្អក្នុងការស្វែងរកសន្តិភាព ផ្សះផ្សាជាតិ ដែលបានអនុវត្តអភិក្រម វិធីសាស្រ្ត និងតាមយន្តផ្សេងទៀត។ លោកថា៖«នេះគឺជាអ្វីដែលយើងគិតគូរ និងធ្វើការជាមួយគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងចូលរួមឱ្យសកម្ម ធ្វើឱ្យមានស្ថិរភាពសម្រាប់ទាំងអស់គ្នា»។

គួរជម្រាបថា មហាសន្និបាត ICAPP នឹងធ្វើការប្រមូលផ្តុំកម្លាំងរបស់គណបក្សនយោបាយរបស់គ្រួសារ ICAPP និងភាគីពាក់ព័ន្ធនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សន្តិភាព និងការផ្សះផ្សា តាមរយៈ ១) ការទប់ស្កាត់ជម្លោះ ២) ដំណើរការកសាងសន្តិភាព និងកិច្ចសម្របសម្រួល ៣)យុត្តិធម៌អន្តរកាល ៤) ការកសាងឡើងវិញក្រោយជម្លោះ និងការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងគ្រោះមហន្តរាយ និង ៥)សន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


