ព័ត៌មានជាតិ
ទីតាំងផ្គត់ផ្គង់ទឹកស្អាតនៅឃុំកន្ទួត ពលរដ្ឋចោទធ្វើឲ្យទំនប់ស្វាយជ្រុំខ្វះទឹកធ្វើកសិកម្ម
ពលរដ្ឋនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានលើកឡើងថា ទីតាំងផ្គត់ផ្គង់ទឹកស្អាតមួយកន្លែង នៅឃុំកន្ទួត កំពុងបំផ្លាញសន្តិសុខទឹកនៅទំនប់ស្វាយជ្រុំ។
ពាក់ព័ន្ធជុំវិញការលើកឡើងរបស់ពលរដ្ឋនេះ លោក ហេង រតន៍ម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានឲ្យដឹងថា ទំនប់នេះធ្វើឡើងដើម្បីផលប្រយោជន៍រួម។ ទី១-ធ្វើដើម្បីយកទឹកធ្វើស្រែ ទី២- យកទឹកផឹក និងទី៣- ដើម្បីលំនឹងបរិស្ថាន ជីវចម្រុះ។
ទំនប់នេះពីមុនតម្រូវការប្រើប្រាស់តិច ប៉ុន្តែឥឡូវតម្រូវការប្រើប្រាស់ច្រើន ខណៈទីតាំងនៅស្រុកចិត្របុរីគ្មានប្រភពទឹកណាដែលអាចយកមកធ្វើទឹកស្អាតបាននោះទេ។


លោក ហេង រតន៍ម៉ូនីដា បានបញ្ជាក់ថា ការងារទឹកស្អាត រាជរដ្ឋាភិបាលបានជម្រុញឲ្យគ្រប់ស្រុកទាំងអស់ត្រូវមានទឹកស្អាត ដែលគ្រប់គ្រងដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត។
«ពាក់ពន្ធ័នឹងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត គេធ្វើមានច្បាប់ត្រឹមត្រូវ ម្ចាស់ឈ្មោះ ច្រឹក បូ ជាម្ចាស់អាជីវកម្ម។ ហើយរដ្ឋក៏ជម្រុញឲ្យគាត់ធ្វើដើម្បីបម្រើដល់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ។ សូម្បីតែខ្ញុំនៅកោះសុក្រមក៏ប្រើទឹកស្អាតនឹងដែរ»។
កន្លងមកលោកបានដាក់បទបញ្ជាណែនាំឲ្យពលរដ្ឋធ្វើស្រែតែមួយលើកទេ ពីព្រោះទឹកអត់គ្រប់តម្រូវការ ព្រោះកាលធ្វើទំនប់កាលពីជាង ២០ ឆ្នាំមុនមន្ទីរមានលុយតិច អីចឹងមន្ទីរធ្វើទៅតាមលទ្ធភាពដែលមាន។ ដល់ពេលឥឡូវតម្រូវការប្រើប្រាស់ច្រើន មន្ទីរក៏បានលើកគម្រោងនេះម្តងទៀត ដើម្បីខ្ចីលុយធនាគាពិភពលោក យកមកអភិវឌ្ឍន៍បន្ថែម។

លោកបន្តថា មន្ទីរបានសិក្សាបឋមរួចហើយ នៅសិក្សាលំអិតបន្ថែមដើម្បីបើកលទ្ធកម្មដេញថ្លៃ។
ជាមួយគ្នានេះ កាលពីម្សិលម៉ិញ លោកបានបញ្ជាឲ្យបើកទឹកបង្ហូរមកភូមិសេរីភាព ស្ថិតនៅក្នុងឃុំដារ ដែលជាឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាកសិករផងដែរ។ លោកបានស្នើអង្វរប្រជាកសិករទាំងអស់ សូមមេត្តាគិតរឿងទឹកផឹកជាមុនសិន ប៉ុន្តែដំណាំរួមផ្សំអាចដាំបានមិនអីទេ តែការធ្វើស្រែត្រូវការប្រើប្រាស់ទឹកច្រើន ១ម៉ឺនម៉ែត្រគូប ក្នុង១ហិចតា។
លោក បញ្ជាក់ថា កាលណាពលរដ្ឋមើលឃើញតែ១ជ្រុង ច្បាស់ណាស់ គឺឃើញថា ការបិទទំនប់ គឺដើម្បីបម្រើឲ្យអ្នករកស៊ី។ ប៉ុន្តែសរុបសេចក្តីមក លោកសំណូមពរឲ្យប្រជាកសិករធ្វើស្រែតែមួយលើកបានហើយនៅតំបន់នោះ ព្រោះទឹកអត់គ្រប់គ្រាន់។ លោកបានបញ្ជាក់បន្ថែមថា រដូវនេះជារដូវប្រាំង ក្តៅ ស្ងួត យើងគួររក្សាទឹកទុកប្រើប្រាស់ រួមទូទាំងស្រុក ប្រសើរជាងយកទឹកធ្វើស្រែមួយនៅកន្លែង៕
អត្ថបទ៖ ប្រុញ វិធិ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


