ព័ត៌មានជាតិ
បញ្ជូនទៅធ្វើតេស្ត ម្ចាស់អាហារដ្ឋាន NONA Sea Food ប៉ះពាល់ផ្ទាល់អន្ទិត កក្កដា សោភ័ណ្ឌ
នាងអ៊ូកភេទទី៣ល្បីឈ្មោះនៅក្រុងច្បារមន ជាម្ចាស់អាហារដ្ឋាន NONA Sea Food និងក្រុមគ្រួសារត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅកាន់មណ្ឌលចត្តឡីស័ក បន្ទាប់ពីអាជ្ញាធរស្រាវជ្រាវរកឃើញពាក់ព័ន្ធដោយផ្ទាល់ជាមួយអន្ទិត កក្កដា សោភ័ណ្ឌ ដែលមានផ្ទុកវីរុសកូវីដ-១៩ ។
តាមប្រភពពីអាជ្ញាធរបានឱ្យដឹងថា នាងអ៊ូក ភេទទី៣ និងក្រុមគ្រួសាររស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានការពាក់ព័ន្ធដោយផ្ទាល់ជាមួយបុគ្គល កក្តដា សោភ័ណ្ឌ ដែលវិជ្ជមានវីរុសកូវីដ-១៩ ។

តាមប្រភពគួរឱ្យទុកចិត្តបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ កក្តដា សោភ័ណ្ឌ ដែលប្រើប្រាស់អាខោន ហ្វេសប៊ុកឈ្មោះ kakada sorphorn វិជ្ជមានកូវីដ-១៩ បានមកលេងនៅខេត្តកំពង់ស្ពឺ និងដើរលេងក្នុងខេត្តកំពង់ស្ពឺ មាន៣ទីតាំង ដូចខាងក្រោម៖
១-អាហារដ្ឋាន ម៉ែប៉ុក កញ្ចុះឬស្សី ក្នុងឃុំស្គុំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានអាជ្ញាធរបិទបណ្ណោះអាសន្ន ។
២-អាហារដ្ឋាន NONA Sea Food ម្ចាស់ហាង ឈ្មោះ អ៊ូក ខាងកើតផ្សារទីរួមខេត្តកំពង់ស្ពឺ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ។
៣-ផ្សាររាត្រីកំពង់ស្ពឺ ជាប់សួនមាត់ស្ទឹងព្រែកត្នោត ។

ចំពោះអ្នកដែលពាក់ព័ន្ធទីតាំងខាងលើ ឬប៉ះពាល់ជាមួយបុគ្គល កក្កដា សោភ័ណ្ឌ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ប្រសិនបើកើតមានអការៈខុសពីធម្មតា ត្រូវទៅធ្វើតេស្ដរកមេរោគកូវីដ-១៩ ជាបន្ទាន់ ។
សូមរំលឹកថា ក្រៅពីខេត្តកំពង់ស្ពឺ ក៏មានអ្នកប៉ះពាល់ផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គល កក្កដា សុភ័ណ្ឌ ដែលមានវិជ្ជមានកូវីដ-១៩ ក្នុងកម្មពិធីមង្គលការមួយក្នុងឃុំរវាង ស្រុកសំរោង ខេត្តតាកែវមានចំនួនជិត៤០០នាក់ ពេលនេះកំពុងនាំយកទៅធ្វើចត្តឡីស័ក ។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា វីរុសកូវីដ-១៩ បម្លែងថ្មីនេះ កំពុងតែចរាចរយ៉ាងសកកម្ម ជាពិសេសនៅរាជធានីភ្នំពេញ៕
អត្ថបត ៖ ភួង រដ្ឋា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


