ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា ចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋាន បង្ការទប់ស្កាត់ជំងឺគ្រុនឈាម
អាជ្ញាធរខណ្ឌ ៧ មករា បើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។


ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានចាត់ចែងមន្ត្រីជំនាញចុះបាញ់ថ្នាំកម្ចាត់មូសក្នុងសង្កាត់អូរឫស្សីទី ២ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។


ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌ ៧ មករា ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌ ៧ មករា និងក្រុមការងាររដ្ឋបាលខណ្ឌ ដែលតែងតែគិតគូរពីសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋស្ថិតក្នុងមូលដ្ឋានខណ្ឌ ៧ មករា ទាំងមូល៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


