ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បង្កើនប្រាក់ចំណូលលើកស្ទួយសេដ្ឋកិច្ចគ្រួសារ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្ត និងជំរុញដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីមានមុខរបរ និងការងារ មានប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារកាន់តែប្រសើរ។

ក្នុងពិធីសន្និបាតសាមញ្ញស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់សមាគមទ្រទ្រង់សេវាកម្សាន្ត និងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) កាលពីពេលថ្មីៗ នេះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់សមាគម ត្រូវខិតខំបង្កើនជំនឿទុកចិត្តពីសមាជិក ដោយបម្រើផលប្រយោជន៍ជូនសមាជិកតាមទិសដៅផែនការដាក់ចេញប្រកបដោយផ្លែផ្កា ទាំងបរិមាណ គុណភាព និងប្រសិទ្ធិផល។

ពង្រីកសមាជិកថ្មីឱ្យបានកាន់តែច្រើន ដើម្បីមានសំឡេងកាន់តែខ្លាំងក្នុងការចូលរួមធ្វើជាភាពតំណាងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ត្រូវបន្តចូលរួមជំរុញការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៏ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស។

បន្តចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាលអំពីយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨។

បន្តបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្របេសកកម្មសមាគមបម្រើសមាជិក និងបន្តកិច្ចសហការជាមួយក្រុមការងារទទួលបន្ទុកសេដ្ឋកិច្ចក្រៅប្រព័ន្ធខណ្ឌ ដើម្បីបង្កើនសកម្មភាព និងផ្តល់សេវាកម្មទាក់ទងនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណមូលនិធិសុខាភិបាល កិច្ចការពារសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការបង្កើតការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក ងុយ រិទ្ធ បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមក្នុងការពង្រីកសមាជិកបានកើនឡើងដល់ ៤,៣៣៦ នាក់ (ស្រី ២,៤៩៨ នាក់) ទីតាំងសេវាកម្សាន្តកើនដល់ ២៥៣ ទីតាំង ក្នុងនោះ ភោជនីយដ្ឋាន និង KTV មានចំនួន ២១៥, បៀរហ្គាឌិន ចំនួន ២៤, ក្លិបកម្សាន្ត ចំនួន ១២ និងឌិស្កូតែក ចំនួន ២។ ជាមួយគ្នានេះ សមាគម បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសអ្នកបម្រើការក្នុងផ្នែកសេវាកម្សាន្ត៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


