នយោបាយ
សម្តេចធិបតីបញ្ជាក់ជាថ្មីទៅចិនថា កម្ពុជាប្រកាន់ខ្ជាប់ដំណោះស្រាយសន្តិវិធី និងច្បាប់អន្តរជាតិលើបញ្ហាព្រំដែនជាមួយថៃ
នៅចំពោះមុខនាយករដ្ឋមន្រ្តីចិន លោក លី ឈាង (Li Qiang) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់គោលជំហរជាថ្មីថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់លើបញ្ហាជម្លោះព្រំដែនជាមួយថៃ។ ការគូសបញ្ជាក់ពីជំហររបស់កម្ពុជាជាថ្មីម្តងទៀតនេះ គឺធ្វើឡើងនៅមុនដំណើរទៅដល់ប្រទេសចិនរបស់លោក អនុទីន នាយករដ្ឋមន្រ្តីថៃ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ហើយក៏គ្រោងនឹងលើកយកបញ្ហាកម្ពុជា-ថៃនេះ ទៅជជែកជាមួយថ្នាក់ដឹកនាំកំពូលចិនផងដែរ។

ជំហរច្បាស់លាស់ និងឥតប្រួលប្រែរបស់កម្ពុជាលើបញ្ហាដំណោះស្រាយជម្លោះព្រំដែនជាមួយថៃ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អះអាងប្រាប់ទៅនាយករដ្ឋមន្រ្តីចិននៅក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចធិបតីបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសចិន។ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានជម្រាបជូននាយករដ្ឋមន្ត្រីចិន លោក លី ឈាង អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។
នេះ មិនមែនជាលើកទីមួយនោះទេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនថ្នាក់ដឹកនាំកំពូលចិនអំពីជំហររបស់កម្ពុជាចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ នេះ។ កន្លងមក សម្តេចធិបតីបានលើកឡើងជាបន្តបន្ទាប់បញ្ជាក់ប្រាប់ទៅថ្នាក់ដឹកនាំចិន ក៏ដូចជា ថ្នាក់ដឹកនាំបរទេសដទៃទៀតថា កម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក៏តែងតែទាមទារ និងចង់ឱ្យភាគីថៃប្រកាន់ជំហរនេះដូចកម្ពុជាដែរ ដើម្បីដោះស្រាយគ្នាដោយសន្តិវិធី ចៀសវាងការប្រយុទ្ធបង្ហូរឈាមគ្នាដោយមិនចាំបាច់។

ការអះអាងពីជំហរកម្ពុជាជាថ្មីនេះ គឺធ្វើឡើងនៅមុនដំណើរទៅដល់ប្រទេសចិនរបស់លោក អនុទីន នាយករដ្ឋមន្រ្តីថៃ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ តាមព័ត៌មាន លោក អនុទីន ក៏មានគម្រោងជួបជជែកពិភាក្សាជាមួយនឹងថ្នាក់ដឹកនាំកំពូលៗចិនពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។ ប៉ុន្តែ មុនចេញទៅចិន គឺកាលពីថ្ងៃទី១៦ ខែកក្កដា លោក អនុទីន បានជួបពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំយោធាថៃ។ លោក អនុទីន បានសួរទៅកាន់មេដឹកនាំយោធាថៃតើមានបញ្ហាអ្វីដែលចង់ឱ្យលោកលើកឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លោក លី ឈាំង ដែរ ឬទេ។ លោកនាយករដ្ឋមន្រ្តីថៃក៏អះអាងពីការមិនទាត់ចោលលទ្ធភាពដែលប្រទេសចិនអាចដើរតួជាអ្នកសម្របសម្រួលជួយសម្រាលភាពតានតឹងព្រំដែនរវាងថៃ និងកម្ពុជានោះដែរ ដោយលោកបានសង្កត់ធ្ងន់ថា ថៃ«មិនបិទទ្វារឡើយ»ក្នុងការទទួលយកជំនួយសម្របសម្រួលនេះ។

សូមបញ្ជាក់ជូនថា ការអះអាងពីលទ្ធភាពដែលចិនអាចដើរតួជួយសម្របសម្រួលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃនេះ គឺមានការលើកឡើងតែពីសំណាក់ភាគីថៃប៉ុណ្ណោះ ខណៈភាគីកម្ពុជា មិនបានលើកឡើងនោះទេ។ ចំណែក ភាគីចិនឯណោះវិញ ក៏បន្តនៅស្ងៀមដែរចំពោះបញ្ហានេះ ដោយគ្រាន់តែទទួលជួបជជែកពិភាក្សាតាមពិធីការការទូតទាំងជាមួយភាគីកម្ពុជា និងទាំងជាមួយភាគីថៃ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


