នយោបាយ
សមិទ្ធផលថ្មី ទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
គណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមុនីជ័យ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សថ្មីស្រឡាង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ រួមទាំងគណៈកម្មាធិការបក្សស្រុក, គណៈកម្មាធិការបក្សឃុំទាំង១០, គណៈកម្មាធិការសាខាបក្សភូមិទាំង១៦០ និងក្រុមការងារសរុបប្រមាណ ៩១៤អង្គ/នាក់។

ជាកិច្ចចាប់ផ្តើម លោក មួង ធី ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ឯកឧត្តម ហ៊ុន ម៉ានី និងបានអានរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការសាងសង់ សំណង់ដ៏ថ្មីស្រឡាង ដែលសមិទ្ធផលទីស្នាក់ការថ្មីនេះ នឹងរួមចំណែកសម្រួលដល់ការបំពេញការងាររបស់សមាជិក សមាជិកានៃគណបក្សប្រជាជនស្រុកសាមគ្គីមុន្នីជ័យ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានគណៈកម្មាធិការគណបក្សស្រុកសាមគ្គីមុនីជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារ និងសប្បុរសជនទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងថវិកាផ្ទាល់ខ្លួន ក្នុងការជ្រោមជ្រែងកសាងហេដ្ឋារចនាសម្ព័ន្ធ និងអគារទីស្នាក់ការគណបក្សដ៏រឹងមាំ និងថ្មីស្រឡាងនេះឡើង ដើម្បីបម្រើឱ្យបុព្វហេតុគណបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


