ព័ត៌មានជាតិ
កម្មករបង្ហើប ក្រោយចប់ការដ្ឋានស្ពាននៅខេត្តក្រចេះ នឹងបន្តសាងសង់ស្ពានឆ្លងទន្លេពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ
កម្មករមួយរូបដែលកំពុងបម្រើការងារនៅការដ្ឋានសាងសង់ស្ពានឆ្លងទន្លេក្នុងខេត្តក្រចេះបានបង្ហើបប្រាប់ថា ក្រោយបញ្ចប់ការដ្ឋានស្ពានឆ្លងទន្លេនៅខេត្តក្រចេះ ក្រុមកម្មករនឹងបន្តការងារសាងសង់ស្ពានឆ្លងទន្លេតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ។
កម្មករដែលសុំមិនបញ្ចេញឈ្មោះរូបនេះបានបញ្ជាក់ថា តាមគម្រោងដំបូងក្រោយបញ្ចប់ការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅស្ទឹងត្រង់ក្រូចឆ្មារ គ្រោងចល័តគ្រឿងចក្រទៅបន្តសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ តែផែនការក៏ត្រូវបានផ្លាស់ប្ដូរ។

ការផ្លាស់ប្ដូរផែនការ បើតាមកម្មកររូបនេះក៏មិនបានដឹងច្បាស់ដែរ តែអាចដោយសារការពិបាកចល័តគ្រឿងចក្រ ហើយណាមួយគម្រោងសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះនៅជិតការដ្ឋានស្ពាននៅស្ទឹងត្រង់ស្រាប់ ហើយក៏ជាគម្រោងអាទិភាពដូចគ្នា ទើបក្រោយបញ្ចប់ការដ្ឋានស្ពាននៅស្ទឹងត្រង់ ក៏បន្តដំណើរការសាងសង់ស្ពាននៅខេត្តក្រចេះតែម្តង។
បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គ្រោងបើកឱ្យធ្វើដំណើរបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំ ២០២៥។ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២%។
ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ បានលើកពីគម្រោងអភិវឌ្ឍន៍សាធារណៈសំខាន់ៗ ដូចជាផ្នែកអប់រំ សុខាភិបាល ធារាសាស្ត្រ ទឹកស្អាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានជាដើម ដែលត្រូវការកម្ចីថវិកាប្រមាណជាង ២ ពាន់លានដុល្លារពីដៃគូអភិវឌ្ឍ។
គម្រោងអភិវឌ្ឍន៍សំខាន់ៗនៅឆ្នាំ ២០២៥ របស់រដ្ឋាភិបាល ក៏បានលើកពីគម្រោងអាទិភាពការស្ថាបនាផ្លូវជាតិលេខ ៥០C ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ រួមទាំងស្ពានឆ្លងទន្លេសាបផងដែរ។ ជាមួយគ្នានេះ ក៏មានលើកគម្រោងពាក់ព័ន្ធការស្ថាបនាផ្លូវនិងស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ។

ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវជាតិលេខ ៥០ សេ និងស្ពានឆ្លងទន្លេសាបតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មិនទាន់មានការឆ្លើយតបអាចបើកការដ្ឋាននៅឆ្នាំ ២០២៥ ឬយ៉ាងណានោះដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា គម្រោងសាងសង់ផ្លូវ ៥០ សេ និងស្ពានឆ្លងទន្លេសាបតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំគឺជាគម្រោងអាទិភាព ដើម្បីជំរុញឈានទៅបើកការដ្ឋានសាងសង់ឲ្យបានឆាប់បំផុត។
បើតាមប្រមុខរដ្ឋាភិបាល គម្រោងសាងសង់ផ្លូវនិងស្ពានពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ជាគម្រោងប្រវត្តិសាស្ត្រដែលសាងសង់ឆ្លងកាត់កណ្តាលប្រទេសកម្ពុជា ដែលអាចបំព្រួញចម្ងាយធ្វើដំណើរពីជាង ១០០ គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ ៥៨ គីឡូម៉ែត គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ៦ នៃក្រុងស្ទឹងសែនខេត្តកំពង់ធំ៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?