ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេខេត្តក្រចេះ ក្លាយជាសរសៃឈាមសម្រាប់វិស័យសេដ្ឋកិច្ច ដឹកជញ្ជូន និងទេសចរណ៍
ស្ពានមិត្តភាព កម្ពុជា-ចិន ក្នុងខេត្តក្រចេះ បានក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់វិស័យដឹកជញ្ជូន ការធ្វើដំណើរឆ្លងកាត់ទន្លេមេគ្គងទៅមកតភ្ជាប់ពីភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី (ត្រើយខាងកើត) ទៅកាន់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ (ត្រើយខាងលិច) ក្នុងខេត្តក្រចេះ កាន់តែមានភាពងាយស្រួយនឹងលឿនរហ័សជាងមុន។
លោក សុខ ដា ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តក្រចេះបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយដែលរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញនិងបង្កើតឲ្យមាននូវសមិទ្ធផលស្ពានដ៏ថ្មីសន្លាង ដើម្បីផ្ដល់នូវភាពងាយស្រួលសម្រាប់វិស័យដឹកជញ្ជូន ការធ្វើដំណើរឆ្លងកាត់ទន្លេមេគ្គ ដោយកាលពីពេលកន្លងមក រាល់ពេលពលរដ្ឋចង់ធ្វើដំណើរឆ្លងកាត់ទន្លេមេគ្គងគឺត្រូវធ្វើដំណើរតាមរយៈកំពង់ចម្លងជាចាំបាច់ និងត្រូវចំណាយពេលយូរ ប៉ុន្តែនៅពេលមានស្ពានឆ្លងទន្លេមេគ្គងបែបនេះ បានជួយពន្លឿនដល់ការធ្វើដំណើរទៅមកយ៉ាងរលូននិងមានភាពងាយស្រួលជាខ្លាំង។



លោក សា ពិសិដ្ឋ ជាអ្នកធ្វើដំណើរឆ្លងកាត់បានផ្ដល់នូវបទសម្ភាសន៍ថា ស្ពានមិត្តភាព កម្ពុជា-ចិនគឺជាសរសៃ ឈាមសេដ្ឋកិច្ច ជាកត្តាចម្បងក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលឲ្យកាន់តែមានភាពងាយស្រួល លឿនរហ័ស ក្នុងការធ្វើដំណើរទៅមក នឹងថែមទាំងអាចជួយកាត់បន្ថយនូវហានិភ័យនិងទុក្ខធុរៈរបស់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងមូលផងដែរ។
ស្ពានមិត្តភាព កម្ពុជា-ចិន ឆ្លងកាត់ទន្លេមេគ្គង មានប្រវែងប្រមាណ ១ ៧៦១ ម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ និងបានបើកអោយដំណើរការឆ្លងកាត់ជាបណ្តោះអាសន្ន លើកទី១ កាលពីកំឡុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ លើកទី២ សម័យប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ និងលើកទី៣ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ទើបកន្លងទៅថ្មីៗនេះ៕
អត្ថបទ៖ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


