ព័ត៌មានជាតិ
លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម
លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប កម្លាំងសមត្ថកិច្ច បន្តពង្រឹង រក្សាសន្តិសុខ សុវត្ថិភាពសាធារណៈ និងសន្តិភាពឱ្យកាន់តែល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម។ លោក លើកឡើងបែបនេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក,អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព, ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម និង ត្រូវបង្ការទប់ស្កាត់ឲ្យខានតែបាន នូវរាល់សកម្មភាព ឬ ទង្វើដែល ប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម, ភាពចលាចល ឬ ភាពវឹកវរក្នុងសង្គម ។ លោក បានសង្កត់ធ្ងន់ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និង ត្រូវខិតខំស្រាវជ្រាវ និង បង្ការទប់ស្កាត់ឲ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាព ឬ ការផ្សព្វផ្សាយព័ត៌មានមិនពិត, ការញុះញង់អុចអាល បង្កឲ្យមានអំពើហិង្សា, ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និង អសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ ធ្ងន់ធរ ដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព, ទាំងសេដ្ឋកិច្ចសង្គម ។ ម៉្យាងទៀតដោយខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត និង ការវិនិយោគ ដើមី្បបង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

បន្ថែមពីនេះ លោក ទៀ សីហា បានក្រើនរម្លឹក និងជំរុញ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ក្រាបក្រុមជនខិលខូចដែលបានបំពាននៅតំបន់ព្រៃលិចទឹកបឹងទន្លេ សាប (ដីតំបន់៣) និង តំនប់ព្រៃឧទ្យានជាតិភ្នំគូលែន ព្រមទាំងបទល្មើសនេសាទ ដែលជាជម្ងឺរ៉ាំរ៉ៃមួយមកដល់ពេលនេះ គឺ តែងតែកើតមានឡើង គឺត្រូវធ្វើយ៉ាងណាក្នុងឆ្នាំ២០២៥ កុំឲ្យកើតមានបន្ត និង ត្រូវធ្វើការស្រាវជ្រាវជនល្មើស និង អ្នកនៅពីក្រោយខ្នង យកមកធ្វើការទៅតាមនិតិវិធីច្បាប់។ ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញ ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្គោលនយោបាយ«ភូមិ,ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់ តួអង្គពាក់ព័ន្ធ ។ អាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវបន្តជម្រុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និង ត្រូវបំផុសចលនាប្រជាជន ឲ្យចូលរួមកសាង ភូមិ និង ឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន ។ ការលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺជាគោលបំណង និង ជាទិសដៅការងារដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល ។

ត្រូវពង្រឹងយន្តការសម្របសម្រួល និង ដោះស្រាយបញ្ហាទំនាស់, ជម្លោះ និង ការទាមទារតវ៉ានានាដែលបានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់, គោលការណ៍ ណែនាំ,បែបបទ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម, បង្កើនជំនឿទុក- ចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និង បង្កើតបរិយាកាសល្អ ដល់ការរស់នៅ, ការវិនិយោគ និង ការប្រកបអាជីវកម្មផ្សេងៗ និង ការសហការការងារឲ្យបានស្អិតរមួតជាមួយអជ្ញាធរជាតិអប្សរា លើការគ្រប់គ្រងតំបន់បេតិកភ័ណ្ឌ និងតំបន់អប្សរា ពិនិត្យ និងតាមដានវឌ្ឍនភាពការងារគ្រប់គ្រង និងការបោះបង្គោលដីធ្លីក្នុងតំបន់៣ នៃបឹងទន្លេសាប ។ ការចុះបញ្ជីចូលក្នុងប្រព័ន្ធជាផ្លូវការ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការស្រង់ និងកំណត់តំបន់១ តំបន់២ និងតំបន់នាក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ការអភិវឌ្ឍធនធានមនុស្ស សូមរដ្ឋបាលខេត្ត ក្រុង-ស្រុក មន្ទីរ-ស្ថាប័នទាំងអស់ ពិនិត្យ និងវាយតម្លៃមន្ត្រី រាជការបស់ខ្លួន និងអភិវឌ្ឍសមត្ថភាព តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល សិក្សារៀនសូត្របន្ថែមនៅថ្នាក់ ជាតិ និងក្រៅប្រទេស គួរបានលើកទឹកចិត្តដល់មន្ត្រីហាត់ការ និងមន្ត្រីកិច្ចសន្យា ដែលបានធ្វើការយូរ ដែលមានឆន្ទៈ និងសមត្ថភាព យុទ្ធនាការ «សៀមរាបផ្ទះខ្ញុំ» និងព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» ទៀតផង។ នេះបើតាមលោក ទៀ សីហា។
ក្នុងពិធីបិទសន្និបាតនេះ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ពីលទ្ធផលដែលរដ្ឋបាលខេត្តសៀមរាប ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ។ ការខិតខំប្រឹងប្រែងនេះពិតជាបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព នយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន៕


ដោយ៖ គឿនវេត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក