Connect with us

ព័ត៌មានជាតិ

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

បានផុស

នៅ

ការសិក្សាស្រាវជ្រាវស្តីពីជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ បានបង្ហាញពី​ប្រភេទសត្វរងការគំរាមកំហែងជាច្រើនដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត



ការសិក្សាស្រាវជ្រាវមួយ ដែល​ធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិក្នុងកិច្ច សហការជាមួយក្រសួងបរិស្ថាន និង​សហគមន៍តំបន់ការពារធម្មជាតិ បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយ​ស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ ជាមួយគ្នានេះ​ក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើកដំបូងនៅប្រទេសកម្ពុជាដូចជា ឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។

ឧទ្យានជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋមួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ១១០,០០០ ហិចតា ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាប់នឹងព្រំដែននៃប្រទេសឡាវ វៀតណាម ហើយជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណាផេ្សងឡើយក្នុងពិភពលោកនេះ និងជាពិសេសនៅមានប្រភេទសត្វជាច្រើន ដែលមិនទាន់រកឃើញនៅឡើយ។

ទិន្នន័យនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងឧទ្យានជាតិនេះ ជាមួយនឹងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រភេទសត្វ ទីតាំងរស់នៅ និងការគម្រាមកំហែងដល់ប្រភេទសត្វទាំងនោះ ជាមួយគ្នានេះ យើងអាចរៀបចំយុទ្ធសាស្រ្តអភិរក្សជាក់លាក់បានប្រសើរជាងមុន និងពង្រឹងការគ្រប់គ្រងតំបន់ការពារ រួមទាំងជួយដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការបន្តប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម