ព័ត៌មានជាតិ
ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានចុះពិនិត្យទីតាំងចត្តាឡីស័ក និងឧបត្ថម្ភសម្ភារៈ រដ្ឋបាលឃុំក្រោលគោ
ដើម្បីចូលរួមនិងការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ លោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ រួមដំណើរជាមួយមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តបាននាំយកម៉ាសការពារចំនួន ២០ប្រអប់, មីចំនួន ២០កេស, ថវិកា ៣សែនរៀល ផ្តល់ជូនរដ្ឋបាលឃុំក្រោលគោ ស្រុកស្វាយជ្រំ ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រមទាំងចុះពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័ក ដែលស្ថិតនៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានបញ្ជាក់ឲ្យដឹងថា ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងវិធានការរបស់ក្រសួងសុខាភិបាលសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ក្នុងទិសដៅចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មន្ទីរព័ត៌មានខេត្ត បានជួយឧបត្ថម្ភជាម៉ាស មី និងថវិកាមួយចំនួន ដើម្បីជួយដល់ប្រជាពលរដ្ឋដែលមកចូលមណ្ឌលធ្វើចត្តាឡីស័កឃុំក្រោគោ ក្នុងការពិនិត្យសុខភាពនិងធ្វើតេស្តរកមេរោគកូវីដ១៩។


លោក កែវ ច័ន្ទលី ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ។


លោកភោគវណ្ណថន ប្រធានក្រុមប្រឹក្សាឃុំក្រោលគោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំក្រោលគោ ដែលបានជួយឧបត្ថម្ភ ដល់រដ្ឋបាលឃុំសម្រាប់ចាត់ចែងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងមណ្ឌលចត្តាឡីស័កឃុំក្រោលគោរ ស្រុកស្វាយជ្រំផងដែរ៕
អត្ថបទ៖ អ៊ុង ភក្ដី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



