Connect with us

ព័ត៌មានជាតិ

អ្នកពាក់ព័ន្ធនៅ​​ហាងហ្វឺ ចំនួន​១០នាក់ក្នុងខេត្តសៀមរាប ត្រូវបញ្ចប់ធ្វើចត្តាឡីស័ក​​

បានផុស

នៅ

អ្នករស់នៅក្នុងហាងហ្វឺអាម៉ាប់ចំនួន១០ នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាភុល​ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានចូលរួមអនុវត្ត​ និងបញ្ចប់ការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាមួយគ្នានេះលទ្ធផល​តេស្តចំនួន២លើក​ គឺអវិជ្ជមាន​ នាថ្ងៃទី១៨ ខែមីនាឆ្នាំ២០២១នេះ ត្រូវបានក្រុមគ្រូពេទ្យ​អនុញ្ញាត​ ឱ្យ​ត្រឡប់ចូលទៅមូលដ្ឋានវិញហើយ​ ។

ក្រុម​គ្រូពេទ្យ​បាន​​ឱ្យ​បន្តការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការទប់ស្កាត់ កុំអោយមានការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍យើង​ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម