ព័ត៌មានជាតិ
គុណភាពខ្យល់នៅភ្នំពេញនៅព្រឹកនេះ វិលមករកសភាពធម្មតាវិញ
បើតាមការគូសបញ្ជាក់ពីមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញនៅព្រឹកនេះ បានវិលទៅរកសភាពធម្មតាឡើងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។
ដោយឡែក ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយ។ ចំណែក ខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច។

លោក ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ គិតចាប់ពីរសៀលវេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ មករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បង្ហាញថា នៅរាជធានីភ្នំពេញស្ថានភាពគុណភាពខ្យល់ បានវិលទៅរកសភាពធម្មតាឡើងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ យ៉ាងណាមិញ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង នៅបន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡើយ។

ពាក់ព័ន្ធសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានពីសន្ទស្សន៍គុណភាពខ្យល់ ដែលមានការប្រែប្រួលខុសៗគ្នាទៅតាមភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយ ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកដល់ពលរដ្ឋនិងសាធារណជនឲ្យបន្តតាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ និងការពារសុខភាពខ្លួននិងសមាជិកក្រុមគ្រួសារឱ្យបានហ្មត់ចត់បំផុត។
ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ និងដាក់ចេញវិធានការ ដោយឲ្យពលរដ្ឋបន្តតាមដានស្ថានភាពគុណភាពខ្យល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីដឹងអំពីសន្ទស្សន៍គុណភាពខ្យល់នៅក្នុងភូមិសាស្រ្តដែលខ្លួនរស់នៅ។ ក្រសួងណែនាំឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ (ពណ៌ក្រហម) ឬខ្ពស់ខ្លាំង (ពណ៌ស្វាយ) ឬបរិយាកាសអ័ព្ទអួដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់។
ត្រូវបិទបង្អួច និងទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះ កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬនៅទីវាល ក្នុងអំឡុងពេលដែលសន្ទស្សន៍គុណភាពខ្យល់ខ្ពស់ និង ខ្ពស់ខ្លាំង ឬពាក់ម៉ាសដែលអាចទប់ស្កាត់ភាគល្អិតនិចល PM2.5 ក្នុងករណីចាំបាច់។ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់និងត្រូវយកចិត្តទុកដាក់ការពារជាពិសេសចំពោះ ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសរសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃ ដែលជាក្រុមងាយរងគ្រោះប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើមដូចជា ពិបាកដកដង្ហើម ក្អក ហត់ ត្រូវប្រញាប់ទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


