Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

បានផុស

នៅ

មន្រ្តីក្រសួងសាធារណការ​និង​ដឹកជញ្ចូន ​បានបើក​កិច្ចប្រជុំស្តីពីគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៦៧ និងផ្លូវជាតិលេខ ៦៨ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យបានលឿន និងប្រកបដោយគុណភាព។

កិច្ចប្រជុំទ្វេភាគី​មួយ​បាន​ធ្វើ​ឡើង​កាលពីម្សិលមិញនេះ ដោយ​មាន​ការ​ចូលរួម​ពី​លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង​លោក Perames Vudthitornetiraks នាយកទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង នៃព្រះរាជាណាចក្រថៃ (NEDA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៦៧ និងផ្លូវជាតិលេខ ៦៨ ផ្តល់​ឥណទាន​ដោយ​ទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង នៃព្រះរាជាណាចក្រថៃ (NEDA)។

ក្នុង​ជំនួបរវាង លោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង​តំណាងមកពី​ទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងនៃព្រះរាជាណាចក្រថៃ​កាលពីម្សិលមិញនេះ ក៏មានពិធីចុះកិច្ចសន្យាត្រួតពិនិត្យ និងសិក្សាជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Asian Engineering Consultants​.Crop.,Ltd សម្រាប់គម្រោងធ្វើ​ឲ្យ​ប្រសើរឡើងវិញផ្លូវជាតិលេខ ៦៧ ផងដែរ។

បើតាមលោក តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តនីតិវិធីជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីរៀបចំជ្រើសរើសក្រុមហ៊ុន​សាងសង់ឱ្យបានឆាប់។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី​ដែល​ទទួល​បន្ទុក​ការងារ​គមនាគមន៍​​ដឹកជញ្ជូន និង​ភស្តុភារកម្ម​ក្នុងពិធី​បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី​ខែកុម្ភៈ ឆ្នាំ២០២៤ បាន​ជំរុញ​ឲ្យក្រសួង​សាធារណការ​និងដឹកញ្ជូន ខិតខំពន្លឿននិងជំរុញនីតិវិធីក្នុងការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗដែលជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ក្នុង​នោះ​ក៏​មាន​គម្រោង​ផ្លូវ​ជាតិចំនួន​ ២ ខ្សែ​ ដែល​ផ្តល់​ឥណទានពី​រដ្ឋាភិបាល​ថៃ​គឺ​ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) និង​ ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣០ វិនាទី មុន

ប៉ូលិសឥណ្ឌូណេស៊ី​​​ចេញបទបញ្ជា​ឲ្យ​អ្នកសារព័ត៌មាន​និង​អ្នកស្រាវជ្រាវ​បរទេស​​​សុំអនុញ្ញាត​ ខណៈ​សមាគម​សារព័ត៌មាន​​បរិហារ​​តប​​

ព័ត៌មានជាតិ៤ នាទីutes មុន

តើសហជីពយល់យ៉ាងណាចំពោះការដំឡើងពន្ធរបស់អាមេរិកមកលើកម្ពុជា៤៩ភាគរយ?

កីឡា១០ នាទីutes មុន

សុខ​ ធី​ មក​ខ្មែរ​វិញ​ជិត​២ឆ្នាំ​នេះ​ទទួល​​ជោគជ័យ​ឈ្នះ​ពាន​ ខ្សែក្រវាត់​ ប៉ុន្តែ​នៅ​រឿង​មួយ​នេះ…

ព័ត៌មានជាតិ១០ នាទីutes មុន

ខេត្តព្រះសីហនុនឹងស្វាគមន៍តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ​ជាមួយទុនវិនិយោគ១៨០ លានដុល្លារ​

ព័ត៌មានជាតិ១៦ នាទីutes មុន

ពលករមកលេងស្រុកកំណើតអរគុណរដ្ឋាភិបាលដែលលើកលែងតម្លៃសេវាចេញចូលព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ដាក់លក្ខខណ្ឌថ្មីទៅអាមេរិក បើចង់ឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រជុំ​ជាមួយ AmCham នៅកម្ពុជា រកដំណោះស្រាយជុំវិញពន្ធរបស់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម