ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ៖ ការសម្រេចចូលរួមជាមួយគណបក្សប្រជាជន គឺជាការសម្រេចមួយដ៏ឆ្លាតវៃ និងត្រឹមត្រូវ
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារទីស្នាក់ការគណបក្ស និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ១០៩ នាក់នៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៥។
អញ្ជើញមានវត្តមាននាឱកាសនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសីគណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំអង្គពពេល និងសមាជិកថ្មីសរុប ២៤០ នាក់។ ជាកិច្ចចាប់ផ្តើម លោក លោក ប៉ែន ហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមអធិបតី ក៏ដូចជាអ្នកចូលរួមទាំងអស់ និងបានធ្វើរបាយការណ៍ពីស្ថានភាពការងារបក្ស ដោយគូសបញ្ជាក់ពីថា លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បង្ហាញយ៉ាងច្បាស់ថាប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនប្រកបដោយទឹកចិត្តគោរព ស្រលាញ់ និងគាំទ្រដាច់ខាតចំពោះគណបក្សប្រជាជនកម្ពុជា។


បន្ទាប់មក កញ្ញា ផង ឌីណា ជាសមាជិកថ្មីក៏បានថ្លែងចំណាប់អារម្មណ៍ថា ជួសមុខអោយ យុវជនសមាជិកបក្សទាំង ១០៩នាក់ ដែលទើបបានប្រកាសទទួលស្គាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជា រូបខ្លួបពិតជាមានក្ដីរំភើបរីករាយយ៉ាងជ្រាលជ្រៅជាទីបំផុតដែលខ្លួនបានចូលរួមជីវភាពបក្ស នយោបាយ ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សតែមួយគត់ ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៍ និងស្ដារឡើងវិញនូវរាល់ហេដ្ឋារចនាសម្ព័ន្ធជាតិលើគ្រប់វិស័យ ។
ជាកិច្ចស្វាគមន៍ ឯកឧត្តម ហ៊ុន ម៉ានី បាននាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអនុប្រធានគណបក្ស ទាំង៥ជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាស្រុកគងពិសី ជាពិសេសឃុំអង្គពពេល ដែលមានវត្តមាននាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានចូលរួមអបអរសាទរជាមួយ គណៈកម្មាធិការគណបក្សស្រុកគងពិសី ជាពិសេសគណៈកម្មាធិការគណបក្សឃុំអង្គពពេល ចំពោះការទទួលនូវសមិទ្ធផលថ្មី គឺស្នាកការបក្ស ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការជួបប្រជុំប្រមូលផ្តុំ និងធ្វើសកម្មភាពនានារបស់គណបក្សនៅក្នុងមូលដ្ឋានឃុំ។ ក្រៅពីការអបអរសាទរអគារទីស្នាក់ថ្មី ឯកឧត្តមក៏បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សមាជិក សមាជិកាថ្មីចំនួន ១០៩ នាក់ផងដែរ។



មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបានលើកឡើងថា ការសម្រេចចូលរួមជាមួយគណបក្សប្រជាជន គឺជាការសម្រេចមួយដ៏ឆ្លាតវៃ និងត្រឹមត្រូវ ពីព្រោះថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាទាំងនៅក្នុងដំណាក់កាលដឹក នាំដោយសម្តេចតេជោ និងក្នុងពេលបច្ចុប្បន្នដឹកនាំដោយ សម្តេចមហាបវរធិបតី គឺនៅតែបន្តផ្តល់អាទិភាព និងគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ “ ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសេចក្តីសុខរបស់ប្រជាជន គឺជាភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា”។
ទន្ទឹមនឹងនេះឯកឧត្តមបានលើកទឹកចិត្តឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីទាំងអស់ ខិតខំរៀនសូត្រ សិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុង ត្រូវអនុវត្តឱ្យបាននូវរបបការងារគណបក្ស ក្តាប់ឱ្យជាប់នូវកម្មវិធីនយោបាយរបស់គណបក្ស ថែរក្សាឱ្យបាននូវសាមគ្គី ឯកភាពផ្ទៃ ក៏ដូចជាចូលរួម ថែរក្សាការពារនូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា។





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


