Connect with us

ព័ត៌មានអន្ដរជាតិ

កម្ពុជា ជាប់លេខ៤នៅអាស៊ីអាគ្នេយ៍ ជាប្រទេសសម្បូរអ្នក Single 

បានផុស

នៅ

យោងតាមទិន្នន័យរបស់​អង្គការសហប្រជាជាតិ ដែលចេញផ្សាយដោយ Seasia បានបង្ហាញថា ប្រទេសកម្ពុជា ស្ថិតនៅលំដាប់ទី៤ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសសម្បូរមនុស្សនៅ Single ពោលគឺសឹងតែពាក់កណ្តាលនៃប្រជាជនសរុប គឺជាអ្នកនៅ Single។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Seasia)

ក្នុងន័យនេះ មនុស្សនៅ Single គឺសំដៅទៅលើអ្នកមិនទាន់រៀបការ លែងលះគ្នា ឬបែកបាក់ស្នេហា។

ប្រទេសឈរកំពូលគេ ដែលមានមនុស្ស Single ច្រើនបំផុតគឺហ្វីលីពីន ពោលគឺមានមនុស្ស Single ប្រមាណ៤៩% ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួន។

ចំណែកលេខ២បានទៅលើព្រុយណេ ដែលមានមនុស្ស Single ៤៤.៩% ខណៈលេខ៣បានទៅលើ ម៉ាឡេស៊ី មាន៤៤.៦៨%។

(រូបថត៖ Unsplash)

បន្ទាប់ពីកម្ពុជា តំណែងលេខ៥បានទៅលើមីយ៉ាន់ម៉ា មាន២៩%, លេខ៦ថៃ មាន២៣%, លេខ៧ឥណ្ឌូណេស៊ី មាន២២% និងសិង្ហបុរី ឈរលេខ៨ មាន២០%។

ទន្ទឹមនោះ តំណែងលេខ ៩គឺបានទៅលើឡាវ ដែលមានមនុស្សនៅ Single ១៧%, លេខ១០ វៀតណាម មាន១៦% និងចុងក្រោយគឺ ទីម័រ មាន១៣%។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យនេះ ត្រូវបានចងក្រងដោយក្របខណ្ឌប្រជាជនរបស់ UN ដែលធ្វើការសិក្សាស្រាវជ្រាវ ចាប់តាំងពីឆ្នាំ២០២១មកម្ល៉េះ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម