Connect with us

ព័ត៌មានជាតិ

លោក កត្តា អ៊ន ច្រានចោលការចុះផ្សាយរបស់ The Cambodia daily ដែលចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងការងារ និងថ្នាក់ដឹកនាំ ប.ស.ស ប្រព្រឹត្តអំពើពុករលួយ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​មុខ​ច្រានចោល​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត បំភ្លៃ​ការ​ពិត របស់​សារព័ត៌មាន The Cambodia daily ដែល​សរសេរ​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ និង​ថ្នាក់​ដឹកនាំ ប.ស.ស ប្រព្រឹត្ត​អំពើ​ពុករលួយ បណ្ដាល​ឲ្យ​បាត់បង់​ថវិកា​បេឡា​ជាតិ​សន្តិសុខ​សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ល្ងាច​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ តាមរយៈ​ទំព័រ​ហ្វេសប៊ុក លោក កត្តា អ៊ន បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Cambodia daily ថា «ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត បំភ្លៃ​ការ​ពិត​របស់ The Cambodia daily នា​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ និង​ថ្នាក់​ដឹកនាំ ប.ស.ស.ប្រព្រឹត្ត​អំពើ​ពុករលួយ បណ្តាល​ឲ្យ​បាត់បង់​ថវិកា​បេឡា​ជាតិ​សន្តិសុខ​សង្គម គឺ​មាន​ចេតនា​បំផ្លាញ​កិត្តិយស ភាព​ថ្លៃថ្នូរ និង​ភាព​ស្អាតស្អំ​របស់​ថ្នាក់​ដឹកនាំ ដើម្បី​បំពុល​សង្គម សាធារណជន ក្នុង​ការ​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន»។

លោក កត្តា អ៊ន ក៏បាន​អំពាវនាវ​ដល់​សាធារណជន សូម​កុំ​ជឿ និង​កុំ​ផ្សព្វផ្សាយ​បន្ត​ព័ត៌មាន​មិន​ពិត បំភ្លៃ​ការ​ពិត របស់​សារព័ត៌មាន The Cambodia daily ខាង​លើ​នេះ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ម្សិលមិញ​នេះ សារព័ត៌មាន The Cambodia daily បាន​ធ្វើការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត បំភ្លៃ​ការ​ពិត និង​ខុស​វិជ្ជាជីវៈ ដោយ​ដាក់​ខេបសិន​ថា «មន្ត្រី​ទម្លាយ​ថា រដ្ឋ​ខាត ១៥ លាន​ដុល្លារ រាល់​ឆ្នាំ ដោយសារ​អំពើ​ពុក​រលួយ​រវាង លោក ហេង សួរ និង អគ្គនាយក ប.ស.ស» ដែល​ទង្វើ​នេះ ត្រូវបានក្រសួង​ការងារ ចាត់ទុកថា មាន​ចេតនា​បំផ្លាញ​កិត្តិយស ភាព​ថ្លៃថ្នូរ និង​ភាព​ស្អាតស្អំ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ និង​ថ្នាក់​ដឹកនាំ ប.ស.ស ដើម្បី​បំពុល​សង្គម សាធារណជន ក្នុង​ការ​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម