ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃដាក់កំហិតឱ្យសង្គមស៊ីវិលផ្ញើរបាយការណ៍ហិរញ្ញវត្ថុមកខ្លួន កុំឱ្យហួសខែកុម្ភៈ
ក្រសួងមហាផ្ទៃ រម្លឹកជាលើកទី៤ ដល់សង្គមស៊ីវិលក្នុងស្រុកឱ្យបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ ក៏បានដាក់កំហិតឱ្យសង្គមស៊ីវិលត្រូវដាក់របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនទៅកាន់ក្រសួងមហាផ្ទៃ កុំឱ្យហួសដំណាច់ខែកុម្ភៈឆ្នាំនេះ។

បើតាមសេចក្ដីជូនដំណឹងនេះ ក្រសួងមហាផ្ទៃតម្រូវឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនី ដែលបានបើកសម្រាប់ប្រតិបត្តិការរបស់ខ្លួននៅធនាគារក្នុងប្រទេសកម្ពុជា មកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលខកខានក្នុងការជូនដំណឹងនាពេលកន្លងមក ត្រូវជូនដំណឹងឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៥ ជាកំហិត។
ក្រសួងមហាផ្ទៃ ដែលបានឧបនាយករដ្ឋមន្ត្រី ស សុខា ជារដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដល់របាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវផ្ញើមកក្រសួងមិនឱ្យហួសពីដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងករណីដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពីម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនោះ ត្រូវផ្ញើរបាយការណ៍ដោយចម្លងចេញពីឯកសារដើមដែលផ្ញើទៅម្ចាស់ជំនួយ ហើយភ្ជាប់មកជាមួយនឹងឯកសារគម្រោងកម្មវិធី ការងារ និងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលម្ចាស់ជំនួយបានយល់ព្រម។

ការតម្រូវឱ្យអង្គការសង្គមស៊ីវិលបំពេញកាតព្វកិច្ចដូច្នេះ ដោយសារក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួននៅតែបន្តខកខានពុំបានមកបំពេញកាតព្វកិច្ច ស្របតាមបទប្បញ្ញត្តិនៃច្បាប់នៅឡើយ បើទោះបីកន្លងមក ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងរម្លឹកជាបន្តបន្ទាប់ចំនួន ៣លើករួចមកហើយក្ដី។

ជាមួយនឹងតម្រូវខាងលើ ក្រសួងមហាផ្ទៃ ក៏បានព្រមានដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនត្រូវធ្វើសកម្មភាពទាំងឡាយណា ដែលផ្ទុយនឹងលក្ខន្តិកៈតម្កល់ទុកនៅក្រសួងមហាផ្ទៃ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឡើយ។ ក្រសួង បញ្ជាក់ថា អង្គការសង្គមស៊ីវិល មិនត្រូវធ្វើសកម្មភាពណាមួយដែលមានគោលដៅស្វែងរកប្រាក់ចំណេញបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន យកកម្រៃចែកគ្នា ឬអាចធ្វើឱ្យប៉ះពាល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ ក៏ដូចជាបង្កភាពអន្តរាយដល់សន្តិសុខជាតិឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


