Connect with us

ព័ត៌មានជាតិ

DeepSeek ជំរុញទំនុកចិត្ត​វិនិយោគលើផ្សារភាគហ៊ុនចិន

បានផុស

នៅ

ការដាក់ឱ្យប្រើប្រាស់នៃបញ្ញាសិប្បនិម្មិត (AI) ចុងក្រោយរបស់​ក្រុមហ៊ុន AI ចិន​ DeepSeek កំពុងជួយជំរុញលើ​ការវិនិយោគ​លើទីផ្សារភាគហ៊ុនរបស់​ចិន​ទាំង​ក្នុង និងក្រៅប្រទេស ដោយកើនឡើងប្រមាណ ២៦ ភាគរយ រាប់តាំងពីខែមករា។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញព័ត៌មាន​ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារភាគហ៊ុនរបស់ចិន​​​កើនឡើង ​ចំពេលដែលភាគហ៊ុនឥណ្ឌាធ្លាក់ចុះ​ ដោយអ្នកជំនាញបាន​កត់​សម្គាល់​ពី​ការផ្លាស់ប្តូរនៃការវិនិយោគពីឥណ្ឌា ទៅកាន់ប្រទេសចិន ជំរុញដោយ​ DeepSeek។ ​សន្ទស្សន៍ផ្សារភាគហ៊ុន MSCI ​របស់​ចិន​ បានកើនឡើង ២៦,៥ ភាគរយ ចាប់ពីខែ​មករា ខណៈ​សន្ទស្សន៍របស់​ឥណ្ឌា​ ​បានធ្លាក់ចុះជាង ៧ ភាគរយ​។

នាយិកាគ្រប់គ្រង និង​ប្រធាន​ផ្នែក​មូលបត្រ​នៃក្រុមហ៊ុនគ្របគ្រងទ្រព្យសម្បត្តិ Lion Global Investors លោក Thio Siew Hua បាននិយាយថា៖ «រាល់ពេលដែលទីផ្សារ​ចិនកើនឡើង ទីផ្សារឥណ្ឌាធ្លាក់ចុះ»។

ផ្សារភាគហ៊ុន​របស់ចិន ដែលជំរុញដោយ​ផ្សារភាគហ៊ុន​បច្ចេកវិទ្យា បានកើនឡើងចាប់តាំងពីក្រុមហ៊ុនបញ្ញាសិប្បនិម្មិតចិន​ DeepSeek បាន​បញ្ចេញ​ AI ​ម៉ូដែល R1 របស់ខ្លួន ​កាលពីខែ​មករា ដោយ​ចំណាយតិច និងដំណើរការល្អ ដែល​នេះ​បង្កើន​ការប្រកួតប្រជែង​សម្រាប់​​វិស័យ AI របស់​សហរដ្ឋអាមេរិក។

យ៉ាងណា​មិញ ខណៈសុទិដ្ឋិនិយមជុំវិញទីផ្សារចិនកំពុងកើនឡើង សេដ្ឋកិច្ចនៃប្រទេសនេះ​នៅតែប្រឈមមុខនឹងបញ្ហា ដែលនាំឱ្យអ្នកជំនាញណែនាំឱ្យវិនិយោគិន​មាន​ប្រុងប្រយ័ត្ន​ ព្រោះថាទីផ្សារនឹង​នៅតែបន្តប្រែប្រួល។

ស្ថាបនិក និងជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Clearnomics លោក James Liu បាន​និយាយថា៖ «កត្តាដូចជាសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើនឡើង ការព្រួយបារម្ភ​លើប្រព័ន្ធហិរញ្ញវត្ថុចិន ការជាប់គាំង​នៃ​វិបត្តិ​អចលនទ្រព្យ និងភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នឹងទំនងជាជំរុញឱ្យមានការប្រែប្រួលនៅឆ្នាំ ២០២៥»៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម