Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជូនចេញ​ជនជាតិថៃ ១១៩ នាក់ លួចស្នាក់នៅ និង​ធ្វើការងារខុសច្បាប់នៅកម្ពុជា

បានផុស

នៅ

នគរបាល ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពី ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ១១៩ នាក់ ស្រី ៥៨ នាក់ (បទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនក្នុងព្រះរាជាណាចក្រកម្ពុជា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បញ្ជូនចេញជនជាតិថៃចំនួន ១១៩ នាក់ មានការ​ចូលរួមពី​សមត្ថកិច្ចកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងលោក អេង លីហួរ ស្នងការរងទទួលផែនអន្តោប្រវេសន៍ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG នាយរងផ្នែកនៃប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីអនុវត្តនីតិវិធីបន្ត។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិកម្ពុជាស្តីប្រតិបត្តិការបង្រ្កាបទីតាំងអនឡាញចំនួនពីរ​គោលដៅនៅក្នុងក្រុង​ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២២ និង ២៣ ខែកុម្ភះ ២០២៥ គឺបានឃាត់ជនបរទេសជាង ២០០ នាក់ក្នុងនោះមានមានជនជាតិថៃ ១២៣ នាក់៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម