ព័ត៌មានជាតិ
សម្ដេចធិបតីអរគុណពលរដ្ឋដែលប្រើបណ្ដាញសង្គមរិះគន់ស្ថាបនាអ្នកនិយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណពលរដ្ឋកម្ពុជា និងអ្នកដែលប្រើប្រាស់បណ្ដាញសង្គមដែលបានរិះគន់ ដាស់តឿន ចំពោះអ្នកដែលប្រព្រឹត្តខុសដោយកាយ និិងពាក្យសម្ដី និយាយលេបខាយលើនារីប្រាសចាកវប្បធម៌ខ្មែរ ឱ្យងាកមកប្រព្រឹត្តត្រូវឡើងវិញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាវប្បធម៍ជាតិ ៣មីនាលើកទី២៧ ដែលរៀបចំឡើងនាល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ បន្ទាប់ពីមហាជនផ្ទុះការរិះគន់លើពិធីករប្រដាល់ម្នាក់ដែលនិយាយពាក្យសម្ដីលេបខាយលើយុវតីម្នាក់កាលពីពេលថ្មីៗនេះ។
នៅចំពោះមុខសិល្បករ សិល្បការិនី សម្ដេចធិបតី ប្រមុខរដ្ឋាភិបាលថ្លែងដូច្នេះ៖« ខ្ញុំសូមអរគុណយ៉ាងច្រើន មិនមែនត្រឹមតែក្រសួងស្ថាប័នរដ្ឋរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែមហាជន ប្រជាពលរដ្ឋរបស់យើង នៅពេលដែលសកម្មភាពឬពាក្យសម្ដីដែលលើសព្រំដែនវប្បធម៌ សីលធម៌ សង្គមជាតិខ្មែរ ប្រជាពលរដ្ឋយើងតែងតែ នាំគ្នា ដាស់តឿន ក្រឿនរំលឹក និងតម្រង់ទិសទៅដល់បងប្អូនទាំងអស់នោះ »។
ទន្ទឹមនឹងការអរគុណពលរដ្ឋដែលរិះគន់ដើម្បីតម្រង់ទិសចំពោះការប្រព្រឹត្តខុសចាកវប្បធម៌ សីលធម៌ខ្មែរ សម្ដេចធិបតី ហ៊៊ុន ម៉ាណែត ចាត់ទុកការតម្រង់ទិស ណែនាំនេះ ថាជាស្មារតីនៃការថែរក្សាវប្បធម៌ សីលធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ។
សម្ដេចធិបតី ប្រមុខរដ្ឋាភិបាល ថ្លែងសង្កត់ធ្ងន់ថា« វប្បធម៌ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីវប្បធម៌ យើងមានកាតព្វកិច្ចការពារវប្បធម៌របស់យើង»។
សម្ដេចធិបតី ក៏បានចាត់ទុកថា ការប្រព្រឹត្តខុសផ្នែកពាក្យសម្ដីមួយចំនួនមិនមែនកើតឡើងដោយចេតនាឡើយ ដូច្នេះសម្ដេចស្នើឱ្យពលរដ្ឋជួយណែនាំ តម្រង់ទិសគ្នា ឱ្យប្រព្រឹត្តត្រូវឡើងវិញ ឱ្យសមជាពលរដ្ឋខ្មែរដែលមានវប្បធម៌ សីលធម៌ និងជាពលរដ្ឋរស់នៅក្នុងសង្គមស៊ីវិល័យ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


