ព័ត៌មានជាតិ
អ្នកលេងគុនថៃ ផេកមឿងស៊ី គ្មានទុក សុខ ធី ក្នុងភ្នែកបន្តិចសោះ ខណៈស្អែកនេះសង្ឃឹម ១០០%
ជើងខ្លាំងថៃ ផេកមឿងស៊ី ដែលល្បីជាអ្នកវាយក្បាច់មួយរូបនៅប្រទេសថៃ ហាក់មិនព្រួយបារម្ភ ឬខ្លាចរអាល សុខ ធី បន្តិចសោះ និងបោះពាក្យថាខ្លួននឹងឈ្នះ ១០០% ទៀតនៅជំនួបមិត្តភាពអន្តរជាតិក្នុងកម្មវិធី «Cambodia សេនាឯកគុនខ្មែរ» ឯខេត្តកំពង់ចាមស្អែកនេះ។

សុខ ធី និង ផេកមឿងស៊ី
លើកឡើងក្នុងកិច្ចសម្ភាសអ្នកលេងគុនថៃ ផេកមឿងស៊ី ថារូបគេបានហ្វឹកហាត់ត្រៀមជាច្រើនសប្ដាហ៍មកហើយសម្រាប់ការប្រកួតលើទឹកដីកម្ពុជាស្អែកនេះ។ ចំពោះកេរ្តិ៍ឈ្មោះ និងសមត្ថភាពរបស់ សុខ ធី គឺខ្លួនបានដឹងរួចមកហើយព្រោះសុទ្ធតែជាកីឡាករប្រចាំប៉ុស្តិ៍ ៧ របស់ថៃកន្លងទៅដូចគ្នា។
ផេកមឿងស៊ី បន្ថែមទៀតថា រូបគេនឹងឈ្នះការប្រកួតជាមួយ សុខ ធី ស្អែកនេះ។ សមត្ថភាព សុខ ធី គ្មានអ្វីជាឧបសគ្គ ឬផ្ដល់ការលំបាកអ្វីដល់រូបគេនោះឡើយ។

កីឡាករ សុខ ធី
រង់ចាំទស្សនាទាំងអស់គ្នាមើលថាតើនរណានឹងឈ្នះការប្រកួតមួយនេះរវាងអ្នកលេងគុនខ្មែរ សុខ ធី ប៉ះអ្នកលេងគុនថៃ ផេកមឿងស៊ី ក្នុងកម្មវិធី «Cambodia សេនាឯកគុនខ្មែរ» ចាប់ពីម៉ោង ៨យប់តទៅ។ ការប្រកួតនេះក៏មានផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ផងដែរ។ ក្រៅតែគូ សុខ ធី ហើយនោះក៏មានគូពិសេសដូចជា កាន់ ម៉េងហុង ប៉ះ យ៉ា ស៊ីន រិន ដេវីត ប៉ះ រីណាវដូ មីឡាន និងការប្រកួតកីឡាការិនី នៅ ស្រីពៅ ដណ្ដើមមកុដផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


